ភ្នំពេញ ៖ គិតត្រឹមម៉ោងជាង​១១​ព្រឹក​ ថ្ងៃ​ទី​១១ មក​រា ២០១៩​នេះ អគ្គិភ័យ​ដែល​ឆេះ​ដេប៉ូ​ប្រេង​មួយ​កន្លែង នៅ​ម្ដុំ​ផ្សា​របឹង​សាឡា​ង​ថ្មី ភូមិ​បឹង​សាឡា​ង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ បាន​រលត់​ទាំងស្រុង​ហើយ បន្ទាប់​ពីកម្លាំង​សមត្ថកិច្ច​ជួយអន្ដរាគមន៍ ​ដោយប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​បាញ់ទឹក និងទឹកសាប៊ូ​ អស់​ចំនួន​​១០​គ្រឿង ។

បើតាម​មន្ត្រី​សមត្ថកិច្ច​ដែល​ចូលរួម​អន្ដរាគមន៍​ បាន​ប្រាប់​អោយ​ដឹង​ជាបឋម​ថា ករណី​គ្រោះថ្នាក់​អគ្គិភ័យ​នេះ បណ្ដាល​មក​ពី​រថយន្ដ​ដឹង​សាំង ដែល​មាន​ចំណុះ ៦,០០០​លី​ត្រ បានចូលមកដើម្បី​បញ្ចូល​ប្រេងសាំង​ក្នុង​ស្ថានីយ៍ ដោយ​ធ្វេសប្រហែស មិន​បាន​ពន្លត់​ម៉ាស៊ីន ទើប​ឆ្លងជា​ចរន្ដអគ្គិសនី​ បង្ក​ចេញ​ជា​អណ្ដាតភ្លើង​ ឆាបឆេះយ៉ាង​សន្ធោសន្ធៅ​​​ តែ​ម្ដង ។

សូម​ជម្រាប​ថា សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​២១​គ្រឿង ដើម្បី​អន្ដរាគមន៍ ក្នុង​នោះ រថយន្ដ​ពន្លត់​អគ្គិភ័យ​មក​ពី​ក្រុង​ជ្រោយចង្វារ​៦​គ្រឿង (​បាញ់​ទឹកសាប៊ូ​២​គ្រឿង​), ក្រុង​កោះ​ពេជ្រ​ ២​គ្រឿង និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ១៣​គ្រឿង ប៉ុន្ដែ​ប្រើប្រាស់​អស់​ត្រឹមតែ​១០​គ្រឿង​ប៉ុណ្ណោះ ។ យ៉ាងណា​អគ្គិភ័យ​នេះ មិន​បណ្ដាលអោយមានគ្រោះថ្នាក់ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ នោះ​ទេ ៕