រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ជា​បឋម​ឱ្យ​ដឹង​ថា នៅ​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ នេះ​មាន​អគ្គិភ័យ​មួយបាន​ឆាបឆេះ​ស្ថានីយ៍​ប្រេង​មួយ​កន្លែង ​(​ដេប៉ូ​លក់​ប្រេងសាំង​សូ​គី​មិច​) ស្ថិត​ក្នុងភូមិ​បឹង​សាឡា​ងថ្មី សង្កាត់ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

នៅ​ពេល​នេះ​ កម្លាំង​សមត្ថកិច្ច​កំពុង​តែអន្ដរាគមន៍នៅកន្លែងកើតហេតុ​ ដើម្បី​ជួយ​សង្គ្រោះ​ ខណៈ​មិន​ទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ ។ ព័ត៌មាន​លម្អិត​និង​ផ្សាយ​ពេល​ក្រោយ​៕