ភ្នំពេញ៖ សន្តិសុខយាមនៅបឹងកក់ប្រទះឃើញពស់ថ្លាន់ញីមួយក្បាល ទំនង់ជាង៣០គីឡូលូនចេញមកពីដើមឈើផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចាប់ច្រកបាវទុកឲ្យ ខាងអភិរក្ស័ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវR6 នៅចំណុចបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពពត៌មានពីសន្តិសុខ ដែលយាមនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងតែយាមនៅគោលដៅរបស់គាត់ស្រាប់តែប្រទះឃើញពស់ថ្លាន់ញីមួយក្បាលទំនង់ជាង៣០គីឡូ ប្រវែង២ម៉ែត្រកន្លះ លូនចេញមកពីក្នុងដើមឈើក្បែរនឹងផ្លូវរ៉ារទេះភ្លើង ទើបពួកគាត់នាំគ្នាយកបាវយកមកចាប់ច្រកទុក ។
ក្រោយពេលកើតហេតុសន្តិសុខ បានយកពស់ថ្លាន់ទៅផ្ញើរទុកនៅកន្លែងPMមួយយប់ ចាំព្រឹកស្អែកចាំប្រគល់ទៅឲ្យខាងអភិរក្សសត្វព្រៃយកទៅរក្សាទុក ៕