សិល្បៈ៖ តារាចម្រៀងជើងចាស់ លោកគ្រូ នូស៊ិប បច្ចុប្បន្នកំពុងមានជីវភាពយ៉ាប់យ៉ឺន ខណៈដែលខ្លួនកាន់តែចាស់ សុខភាពកាន់តែទ្រុឌទ្រោម ត្រូវបានទទួលការអាណិតអាសូរពីសំណាក់មហាជន ក៏ដូចជាសមាគមន៍សិល្បៈខ្មែរ ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន ហើយជាក់ស្ដែងមុននេះ អ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងលោក អៀង ស៊ីធុល បានចុះទៅដល់បន្ទប់ជួលកំសត់របស់លោក នូ ស៊ិប ដើម្បីពាំនាំថវិការ និងអំណោយបន្តិចបន្តួច សម្រាប់ដោះស្រាយជីវភាព ។

ថ្វីបើលោក នូ ស៊ិប ធ្លាប់តែជាតារាចម្រៀងល្បីល្បាញ នាអតីកាលយ៉ាងណាក្ដី ក៏លោកពុំមានជីវិតហ៊ឺហារដូចអ្នកចម្រៀងដទៃឡើយ ដែលសូម្បីតែផ្ទះផ្ទាល់ខ្លួនក៏គ្មាន ពោលគឺរស់នៅក្រោមដំបូលបន្ទប់ជួលតូចចង្អៀត ដែលមើលទៅគួរឲ្យស្រណោះបំផុត ដូច្នេះហើយ សូមមេត្តាបងប្អូន សប្បុសជន ទាំងក្នុង និងក្រៅប្រទេស ជួយលោកផង ណាមួយខ្លួនលោកកាន់តែចាស់ សុខភាពខ្សោយ មិនសូវមានម្ចាស់កម្មពិធីណាអញ្ជើញលោកទៅច្រៀងដូចមុនឡើយ ៕

សហការី KBN