ភ្នំពេញ៖ ប្រម៉ូសិនយក្សដ៏អស្ចារ្យមិនទាន់បានបញ្ចាប់នៅឡើយទេគឺរាល់ការទិញកំពូលស្មាតហ្វូន Galaxy Note 9 ភ្លាមថែមជូន Galaxy J2 Prime ដែលមានតម្លៃ$99 មួយគ្រឿង ភ្លាមៗ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 មករា 2019 !

សម្រាប់ឱកាសឆ្នាំថ្មីនេះ និងដើម្បីអបអរសាទរពិធីចូលឆ្នាំចិននៅពេលខាងមុខនេះ ក្រុមហ៊ុន សាមសុង នៅតែបន្តនូវកម្មវិធីប្រូម៉ូសិនដ៏ពិសេសរបស់ខ្លួនសម្រាប់ Note 9គឺ “កម្មវិធីទិញ Galaxy Note9 នឹងចំណេញបាន$99 ភ្លាមៗ”! ទិញ ១ បានដល់ទៅ ២ នេះពិតជាប្រូម៉ូសិនអស្ចារ្យមែនទែន!
អតិថិជនមានជម្រើស 2 ពណ៌ សម្រាប់ Galaxy Note9 RAM8GB មេម៉ូរី 512GB គឺ ខៀវ និងខ្មៅ ក្នុងតម្លៃ $1,159 រីឯ Galaxy Note9 RAM6GB មេម៉ូរី 128GB វិញមាន ៣ ពណ៌ដ៏ទាក់ទាញ គឺខៀវ ទង់ដែង និងខ្មៅក្នុងតម្លៃត្រឹមតែ $929 ប៉ុណ្ណោះ។

អតិថិជនជាច្រើនបានដឹងរួចមកហើយអំពីសមត្ថភាពដ៏ខ្លាំងក្លារបស់កំពូលស្មាតហ្វូននេះ ប៉ុន្តែសម្រាប់អតិថិជនដែលមិនទាន់បានជាវស្មាតហ្វូន Galaxy Note 9 ស៊េរីថ្មីនេះ យើងសូមរំលឹកថា Samsung Galaxy Note9 គឺជាស៊េរីចុងក្រោយបំផុតនៃត្រកូល Note-Series ដែលមានអេក្រង់ធំភ្លឺច្បាស់ត្រជាក់ភ្នែកក ហើយវាបំពាក់នូវបន្ទះឈីបល្បឿនលឿន 2.7GHz ទំហំRAMធំសម្រាប់លេងហ្គេមល្បឿនលឿន។ Galaxy Note9 នេះរចនាឡើងសម្រាប់ការធ្វើកិច្ចការងារកាន់តែច្រើន ប្រៀបបីដូចជាកូនកុំព្យូទ័រមួយដែលអ្នកអាចយកបានតាមខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ចឹងនៅចាំអីទៀត! សូមប្រញ៉ាប់រួសរាន់ឡើង! សូមកុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅអោយសោះ! ប្រញាប់ទិញស្មាតហ្វូន Galaxy Note 9 ឥឡូវនេះភ្លាមទៅ ប្រយ័ត្នទិញមិនទាន់គេណា! សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ 1800-20 32 32 ឬនៅតាមហាងទំនើប និងដេប៉ូចែកចាយផលិតផលសាមសុងទូទាំងប្រទេស៕

អត្ថបទក្រុមហ៊ុន