ថៃ៖ នារីវ័យក្មេងស្រស់សោភាម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត ក៏បានលេបថ្នាំសម្លាប់ខ្លួន ព្រមទាំង live ជាវីដេអូនៅលើគណនីហ្វេសប៊ុក របស់នាងទៀតផង ដែលករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មិត្តភក្ដិ និងក្រុមគ្រួសារ ។

នារីខាងលើមានអាយុ ២៤ឆ្នាំ រស់នៅក្នុងខេត្ត សមុទ្រសុង ប្រទេសថៃ បានលេបថ្នាំជាច្រើនគ្រាប់ដើម្បីបញ្ចប់ជីវិត តែសំណាងល្អត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេលវេលា ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នារីខាងលើរស់នៅក្នុងបន្ទប់ជាន់ទី ២ ក្នុងខេត្ត សមុទ្រសុង ហើយពេលកើតហេតុ ពួកគាត់បានឃើញនារីរងគ្រោះដេកបែកពពុះមាត់ ព្រមទាំងមានថ្នាំជាច្រើនគ្រាប់ក្បែរខ្លួននាង ទើបសង្ស័យថា នាងលេបថ្នាំសម្លាប់ខ្លួន ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះមកដល់កន្លែងកើតកើតហេតុ ភ្លាមៗតែម្ដង ។

បើតាមការរៀបពីស្ត្រីវ័យ ៣៨ឆ្នាំ បានឲ្យដឹងថា មុនដឹងហេតុការណ៍គាត់បានទទួលទូរស័ព្ទពីមិត្តភក្ដិរបស់នារីរងគ្រោះ ដោយប្រាប់ថា នារីរងគ្រោះកំពុងលេបថ្នាំសម្លាប់ខ្លួន Live តាមហ្វេសប៊ុក ។ គ្រាន់តែដឹងភ្លាម គាត់ (សាក្សី) ក៏បានប្រញាប់ប្រញាល់ទៅជួយ ដោយបានឃើញនារីរងគ្រោះដេកបែកពពុះមាត់ទៅហើយ ហើយក៏ឃើញប៉ូលិស និងក្រុមគ្រូពេទ្យមកដល់ល្មម ។
ជាបឋម ប៉ូលិសបានសន្និដ្ឋានថា នារីរងគ្រោះអាចមានវិបត្តិផ្ទាល់ខ្លួនដោះស្រាយមិនចេញ ទើបសម្រេចបញ្ចប់ជីវិត បញ្ចប់បញ្ហាតែម្ដង ៕
សហការី KBN
ប្រភព៖ kapook