ថៃ៖ ព្រះសង្ឃថៃមួយអង្គ ព្រមទាំងស្រីស្នេហ៍ ត្រូវបានសមត្ថកិច្ចស៊ើបអង្កេត​ និងឈានដល់ការចាប់ខ្លួន នៅក្នុងផ្ទះជួលរបស់ស្រីស្នេហ៍ ខណៈដែលពួកគេកំពុងប្រើប្រាស់ថ្នាំញៀន និងគ្រឿងស្រវឹង ។

ព្រះសង្ឃទំនើងខាងលើនេះមានអាយុព្រះជន ២៨វស្សា គង់នៅវត្តល្បីឈ្មោះមួយកន្លែងក្នុងប្រទេសថៃ ដោយឡែក នារីជាស្រីស្នេហ៍ អាយុ ១៧ឆ្នាំ ។ នៅក្នុងបន្ទប់ជួលរបស់ជនទាំងពីរនាក់ សមត្ថកិច្ចបានរកឃើញវបត្ថុតាងដូចជា ថ្នាំញៀនចំនួន ៥០គ្រាប់ និង ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀន ។

នៅចំពោះមុខសមត្ថកិច្ចព្រះសង្ឃសង្ស័យបានសារភាពថា ខ្លួនធ្លាប់ជាប់គុករយៈពេល ៩ខែម្ដងរួចមកហើយ ហើយទើបតែចេញពីគុក ក៏បានទៅបួសទើបតែបានរយៈពេល ៩ថ្ងៃប៉ុណ្ណោះ ។ ក្រោយពីបួស ស្រាប់តែមានអារម្មណ៍ចង់បានសង្សារ ទើបទៅទាក់ទងបាននារីម្នាក់ ហើយក៏នាំគ្នាសេពគ្រឿងញៀនតែម្ដង រហូតដល់សមត្ថកិច្ចចាប់ខ្លួន ។ សង្ឃអង្គនេះបានបញ្ជាក់ថា ថ្នាំញៀនដែលខ្លួនៈជក់នេះ គឺទិញពីមិត្តភក្ដិចំនួន ១០០គ្រាប់ និងបានប្រើប្រាស់អស់ ៥០គ្រាប់ហើយ រហូតដល់ថ្ងៃចាប់ខ្លួន គឺប៉ូលិសបានបន្លំខ្លួនធ្វើជាអ្នកទៅទិញថ្នាំញៀន ហើយក៏ឈានដល់ចាប់ខ្លួនតែម្ដង ។
ក្រោយឃាត់ខ្លួន ប៉ូលិសក៏បាននាំខ្លួនជនសង្ស័យទៅកាន់វត្តដើម្បីឲ្យព្រះចៅអធិការផ្សឹក និងនាំទៅកាន់ប៉ុស្ដិ៍ប៉ូលិសដើម្បីដោះស្រាយតាមច្បាប់ ៕
សហការី KBN
ប្រភព៖ sanook