ដើម្បីជាផ្នែកមួយនៃទំនួលខុសត្រូវសង្គម ក៏ដូចជាអបអរសាទរ ការដាក់អោយដំណើរការ នៃបណ្តាញគ្របដណ្តប់ថ្មីទៅកាន់ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត បន្ថែមលើទីតាំងដែលក្រុមហ៊ុន កំពុងប្រតិបត្តិការដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងតាខ្មៅ។ ក្រុមហ៊ុននឹងភ្ជាប់អុិនធឺណិតដោយឥតគិតថ្លៃពេញ១ឆ្នាំ ដល់សាលារៀនមួយ ក្នុងខេត្តសៀមរាប តាមរយៈការបោះឆ្នោតលើបណ្តាញសង្គម។

ក្នុងការបោះឆ្នោតនេះ មានសាលារៀនចំនួនបីត្រូវបានជ្រើសរើសអោយចូលរួមដែលមាន​ដូចជា វិទ្យាល័យ ១០ មករា ១៩៧៩ វិទ្យាល័យហ៊ុនសែនសៀមរាប និងសាលាបឋមសិក្សាវត្តបូព៌។

សាលារៀនទាំងបីនេះត្រូវបានដាក់អោយបោះឆ្នោតតាមរយៈ Facebook Page របស់ក្រុមហ៊ុនអុិនធឺណិត Today Communication ដែលមានឈ្មោះថា TODAY ISP។ សម្រាប់លក្ខខណ្ឌនៃការបោះឆ្នោតពីសាធារណៈជនមានដូចជា៖
1. ការបោះឆ្នោតត្រូវបានរាប់តែនៅលើគេហទំព័រដើមនៃ Facebook Page របស់ TODAY ISP បានបង្ហោះតែមួយគត់។
2. សូមបោះឆ្នោតទៅតាមរូបសញ្ញាតំណាងរបស់សាលានីមួយៗ។
3. ផុតកំណត់ការបោះឆ្នោតត្រឹមថ្ងៃអាទិត្យ ទី២៧ ខែមករា
4. លទ្ធផលនឹងធ្វើការប្រកាសជូននៅថ្ងៃចន្ទ ទី២៨ ខែមករា