កំពង់ស្ពឺ ៖ នៅ​ម៉ោង៣រសៀល​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាងរថយន្ដ​ដឹក​ថ្ម និង​រថយន្ដ​ធុន​តូច​ប្រមាណ​ជិត​២០​គ្រឿង នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ជិត​ជ្រោះ​ពេជ្រនិល ស្ថិត​ក្នុងភូមិ​ទី​៦ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ គេ​មិន​ទាន់​ដឹង​ថា មាន​ជន​រង​គ្រោះ​ស្លាប់ ឬ​របួស​ប៉ុន្មាន​នាក់​នៅឡើយ​ទេ ដោយ​ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​ចម្រុះ កំពុង​តែ​អន្ដរាគមន៍​ដើម្បី​ជួយ​សង្គ្រោះ ។

តាម​សេចក្តីរាយការណ៍​បឋម​ពី​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ អោយ​ដឹង​ថា មាន​រថយន្ត​ច្រើន​គ្រឿង​រង​ការ​ខូចខាតដោយសាររថយន្តធំបុករះបន្តគ្នា និង​មាន​ជន​រង​គ្រោះ​ស្លាប់​និង​របួស​ផង​ដែរ ។ ដោយឡែក​នៅ​កន្លែង​ហេតុ កំពុង​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​ផង​ដែរ ។(​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​ជា​បន្ដ​)