សិល្បៈ៖ ស្ថិតនៅក្នុងវ័យ ៣៧ឆ្នាំ Élodie Yung បានក្ដោបក្ដាប់នូវភាពល្បីល្បាញតាមរយៈរឿងហូលីវូដជាច្រើនរឿង ក្នុងនោះមានដូចជា រឿង The Girl with the Dragon Tattoo ឆ្នាំ ២០១១, G.I. Joe: Retaliation ឆ្នាំ ២០១៣, Gods of Egypt ឆ្នាំ ២០១៦ និង The Hitman’s Bodyguard ឆ្នាំ ២០១៧ ។

នាង Élodie Yung

ជាមួយភាពជោគជ័យ របស់ Élodie Yung ក៏ជាចំណែកមួយនៃមោទកភាពជាតិខ្មែរផងដែរ ដែលនាងបានបង្ហាញឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ដោយសារ នាងជាកូនស្រីរបស់បុរសខ្មែរមួយរូបដែលមានប្រពន្ធជាជនជាតិបារាំង ប៉ុន្តែយ៉ាងណាមិនគ្មានប្រភពណាមួយបញ្ជាក់ពីឈ្មោះរបស់ឪពុកនាងឡើយ ។
បញ្ជាក់៖ Élodie Yung កើតនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ១៩៨១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

នាង Élodie Yung

មិនខុសគ្នាពីនាង Élodie Yung ប៉ុន្មានឡើយ ដែលជាតារាស្រីហូលីវូដ មានឈាមជ័រជាខ្មែរ ខណៈដែលតារាស្រី Bérénice Marlohe ក៏មានឪពុកជាជនជាតិខ្មែរ និងអ្នកម្ដាយជាជនជាតិបារាំង ។ Bérénice Marlohe កើតនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៧៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

នាង Bérénice Marlohe

ថ្វីបើទើបប្រឡូកក្នុងវិស័យសិល្បៈត្រឹមឆ្នាំ ២០០៧ យ៉ាងណាក្ដី ក៏នាងនៅតែអាចមានឱកាស បានដណ្ដើមកេរ្តិ៍ឈ្មោះល្បីតាមរយៈរឿងមួយចំនួនដូចជា Skyfall ឆ្នាំ ២០១២, Revolt ឆ្នាំ ២០១៧ និង Kill Switch ឆ្នាំ ២០១៧ ។

នាង Bérénice Marlohe

ឪពុករបស់ Bérénice Marlohe ត្រូវបានគេដឹងថា ជាវេជ្ជបណ្ឌិតជនជាតិខ្មែរកាត់ចិន បានចេញពីកម្ពុជាទៅរស់នៅប្រទេសបារាំង និងបានជួបគ្នាជាមួយអ្នកគ្រូជនជាតិបារាំង ព្រមទាំងចាប់ដៃជាប្ដីប្រពន្ធតែម្ដង ៕
សហការី KBN
ប្រភព៖ theculturetrip &Wikipedia

នាង Bérénice Marlohe