ព្រឹត្តការណ៍សំខាន់ៗក្នុងឆ្នាំ២០១៨នេះ ផ្នែកវេជ្ជសាស្ត្រ អ្នកវិទ្យាសាស្ត្រសម្រេចបានជោគជ័យលើសមិទ្ធិផលចំនួន៨ ក្នុងការស្រាវជ្រាវ បង្កើតថ្នាំថ្មីៗ និងរបកគំហើញថ្មីៗ ក៏ដូចជាបង្កើតបានម៉ាស៊ីនស្កែនម៉ូលេគុល ជាដើម។ល។
ក្នុងចំណោមសមិទ្ធិផលដែលសម្រេចបានទាំង៨ គេហទំព័រ KBN សូមលើកយកចំណុចមួយ មកបង្ហាញជូនប្រិយមិត្ត ពិសេសដល់មនុស្សធាត់ដេកស្រមៃចង់ស្គមវិញ ។ រឿងនេះតែងតែឮ ស្រីៗនិយាយគ្នារាប់មិនអស់ ។ វិធីសម្រករាងអាចថាមានច្រើន រួមបញ្ចូលទាំងការធ្វើលំហាត់ប្រាណ តមអាហារ និងការប្រើប្រាស់ថ្នាំជាដើម ប៉ុន្តែការប្រើថ្នាំសម្រកនោះធ្វើអោយស្មុគស្មាញទៅវិញទេ ព្រោះប្រើថ្នាំមិនដឹងប្រភពច្បាស់លាស់ ។
ប្រហែលនេះ ជាដំណឹងល្អចំពោះអ្នកធាត់ នឹងចូលចិត្តញ៉ាំច្រើន ។ អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យតិចសាស៍ បានរកឃើញថា អ្នកចូលចិត្តញ៉ាំច្រើនហើយធាត់ កោសិការខ្លាញ់របស់ពួកគេ មានទំនោរមិនសូវចាប់យកខ្លាញ់ដែកស្តុកទុកនោះមកប្រើ ជាហេតុធ្វើឲ្យខ្លាញ់ចេះតែកើនឡើង បណ្ដាលអោយមនុស្សធាត់ឡើងៗ ។
ក្នុងឆ្នាំ២០១៨នេះ ក្រុមអ្នកវិទ្យាសាស្ត្រ សម្រេចបាន ក្នុងការបង្កើតថ្នាំមួយប្រភេទ ដើម្បីទៅទប់ជាតិប្រូតេអ៊ីនម្យ៉ាង ដើម្បីឲ្យកោសិកាខ្លាញ់ ចាប់យកជាតិខ្លាញ់ ដែលស្តុកទុកចោលនោះ យកមកប្រើវិញ ។ ក្រុមវេជ្ជសាស្ត្រ បានយកថ្នាំនោះទៅសាកល្បង ដាក់ក្នុងចំណី អោយសត្វកណ្តុរធាត់ៗ វាស៊ី ទទួលបានលទ្ធផលជោគជ័យ ។ សត្វកណ្តុរធាត់ខ្លាំង វាអាចស៊ីចំណីបានតាមចិត្ត តែពួកវាមិនឡើងទម្ងន់ឡើយ ។
ទោះជាយ៉ាងនេះក្តី គេនៅរងចាំភ្លើងខៀវ ពីទីភ្នាក់ងារម្ហូបអាហារ និងឱសថ ជាមុនសិន មុននឹងយកថ្នាំប្រភេទនេះ ទៅសាកលើមនុស្ស ២ឆ្នាំទៀតយ៉ាងតិច ៕
ប្រភពពី ៖ sciencemag.org