វៀតណាម៖ ឌីជេស្រី២រូប នៅប្រទេសវៀតណាមបានទទួលភាពល្បីល្បាញយ៉ាងខ្លាំងតាមរយៈរូបសម្បត្តិដ៏ស្រស់ស្អាត​ និងសិចស៊ីរបស់ពួកនាង ដូចនេះហើយ ទើបបច្ចុប្បន្ន នារីទាំង២រូបនេះ បានទទួលឈ្មោះថា​ ជាឌីជេស្រស់ស្អាតបំផុតក្នុងប្រទេស ។ ឌីជេទាំង២រូបខាងលើនេះដែរមានឈ្មោះនាង Oxy និងម្នាក់ទៀតឈ្មោះ Hồng Phấn ដែលអ្នកទាំង២នាក់នេះ មើលទៅមានរូបសម្បត្តិមិនចាញ់គ្នាប៉ុន្មានឡើយ ។

Oxy

ជាមួយគ្នានេះ Oxy ធ្លាប់បានអះអាងថា​ សម្រាប់រាងកាយរបស់នាង ក៏ដូចជាមុខមាត់ ពុំដែលបានវះកាត់កែសម្ផស្សម្ដងណាឡើយ ប៉ុន្តែចំពោះច្រមុះរបស់នាង ធ្លាប់បានព្យាបាល និងកែកុនឡើងវិញបន្ទាប់ពីនាងជួបគ្រោះថ្នាក់មួយ ។ Oxy បានបន្តថា នាងជាមនុស្សស្រឡាញ់ភាពស្រស់ស្អាត ដូចនេះសម្រាប់ការថែរក្សាសម្រស់គឺនាងតែងតែប្រើប្រាស់វិធីសាស្ត្រដូចជា តមអាហា ដូចជាសាច់ជាដើម ដោយជំនួសមកវិញនូវការបរិភោគបន្លែឱ្យបានច្រើន ហូបផ្លែឈើ ផឹកទឹកផ្លែឈើស្រស់ ព្រមទាំងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដោយឡែកស្បែករបស់នាង គឺប្រើប្រាស់ឡេថែរក្សា និងដើមទ្រូងដែលមានទំហំធំនេះ គឺនាងប្រើតែក្រែមលាបតាំងតែពីអាយុ ១៦ឆ្នាំមកម្ល៉េះ ។

Oxy

ផ្ទុយពីឌីជេ Oxy គឺ ឌេជេ Hồng Phấn ដោយនាងមានសម្រស់ស្អាតដល់បច្ចុប្បន្ននេះ គឺដោយសារមានការវះកាត់កែសម្ផស្សខ្លះដែរ ដូចជាឆ្អឹងថ្គាម ឆ្អឹងមុខ និងធ្មេញ ដោយនាងយល់ថា បច្ចុប្បន្ននេះមនុស្សត្រូវការតែភាពស្អាតប៉ុណ្ណោះ បើមិនស្អាតគ្មានអ្នកចាប់អារម្មណ៍ឡើយ ។ យ៉ាងណាមិញគេបានមើលឃើញថា Hồng Phấn មានរាងកាយស្អាតខ្លាំងណាស់ ហើយនរណាៗក៏សរសើរពីនាងមិនដាច់ពីមាត់ឡើយ ៕

Hồng Phấn

សហការី KBN
ប្រភព៖ 24h

Hồng Phấn
Hồng Phấn
Hồng Phấn
Hồng Phấn
Hồng Phấn
Hồng Phấn
Oxy
Oxy
Oxy
Oxy