សិល្បៈ៖ គេសង្កេតឃើញថា មួយរយៈធំចុងក្រោយនេះ តារាចម្រៀង ដែលកំពុងគ្រងភាពល្បីល្បាញ លោក ខេមរៈ សិរីមន្ត តែងតែបង្ហាញខ្លួនទៅណាមកណាជួបជុំសាច់ញាតិ កូន​ ប្រពន្ធ ដោយធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថា​ ម្ចាស់បទ «ទឹកភ្នែកអាល័យ» រូបនេះ មិនត្រឹមតែជោគជ័យក្នុងការងារប៉ុណ្ណោះទេ ពោលគឺសូម្បីតែជីវិតក្នុងគ្រួសារក៏មានសុភមង្គលណាស់ដែរ ។

ទាក់ទងជាមួយគ្នានេះ​ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ថែមទៀត គឺថ្មីៗនេះ លោក ខេមរៈ សិរីមន្ត បានបង្ហាញវត្តមានជួបជុំក្រុមគ្រួសារ សាច់ថ្លៃក្នុង​​​​​​​​​​​​​​​​ឱកាសពិធីបុណ្យ គំរប់ខួប៥ឆ្នាំលោកឪពុកក្មេករបស់លោក ដែលបានចែកឋានទៅលោកខាងមុខ នេះបើយោងតាមការបង្ហោះរបស់លោកនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា «ពិធីបុណ្យគំរប់ខួប ៥ឆ្នាំលោកឪពុកក្មេកគួយសុខសូមដួងវិញ្ញាណក្ខន្ធលោកឪពុកក្មេក គួយ សុខ ទទួលយកបុណ្យកុសលដែលកូនបានធ្វើនេះកុំបីអខានឡើយ រួមជាមួយបុណ្យបច្ច័យរបស់អ្នកម្ដាយលាងផូសូមម៉ែមានសុខភាពបរិបូណ៍» ។

សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលតារាចម្រៀង ខេមរៈ សិរីមន្ បង្ហាញយ៉ាងបើកចំហរនូវ វត្តមានរបស់ក្រុមគ្រួសារ សាច់ថ្លៃរបស់លោក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ៕

សហការី KBN