រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយបច្ចុប្បន្នល្បែងអនឡាញចាក់បាល់ បានកំពុងតែបើកលេងយ៉ាងគគ្រឹកគ្រេង ជ្រកក្រោមបណ្តាហាងអ៊ីនធើណេត២៤ម៉ោង ហើយគេបានឃើញសមត្ថកិច្ចចុះបង្ក្រាបជាច្រើនកន្លែងហើយផងដែរ តែដូចជារាវចកក្នុងទន្លេអញ្ចឹង កាន់តែចាប់ កាន់តែបើកច្រើនឡើងនៅកន្លែងផ្សេង ដែលធ្វើឲ្យសង្គមមានភាពអសន្តិសុខ ដោយមានចោរឆក់ ចោរលួចច្រើន ។

​កន្លង​មក​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧ​ប​នាយ​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​បញ្ជា​ឲ្យ​គ្រប់​ខេត្ត​-​ក្រុង​ លុប​បំបាត់​រាល់​ល្បែងស៊ីសង​ទាំងអស់​ក្នុង​មូលដ្ឋាន​ ដើម្បី​ទប់ស្កាត់​បទល្មើស​លួច​ ឆក់​ ប្លន់​ ក្នុង​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​ មាន​សុវត្ថិភាព​ក៏​ដោយ​។​

​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​មួយ​រយៈពេល​កន្លង​មកនេះ​ ទីតាំង​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង​ ជា​ច្រើន​កន្លែង​កំពុង​តែ​រីក​ដុះដាល​ ដូច​ ផ្សិត​ ក្នុង​រាជធានី​ភ្នំពេញ​មិន​តិច​ជាង​១០០​កន្លែង​នោះ​ទេ​ ដែល​បង្កប់​ទៅ​ដោយ​ល្បែងស៊ីសង​ភ្នាល់​បាល់​។​

​គួរ​បញ្ជាក់​ថា​ ទីតាំង​ភ្នាល់​ធំៗ​មិន​តិច​ជាង​១០០​កន្លែង​នោះ​ គឺ​ស្ថិត​នៅ​តាម​បណ្ដា​ខណ្ឌ​ទាំង​១២​ ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ទីតាំង​ទាំង​អស់នេះ​កំពុង​តែ​ដំណើរការ​ដោយ​រលូន​ មិន​មាន​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​នោះ​ទេ​។​

​ជា​ការ​ពិត​ណាស់​!​ ការ​ឲ្យ​កើត​មាន​បទល្មើស​ល្បែងស៊ីសង​ ការ​ចរាចរ​ថ្នាំ​ញៀន​ បញ្ហា​អសន្តិសុខ​ ឆក់​ ប្លន់​ ក៏​ដូច​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ កាន់តែ​មាន​លក្ខណៈ​រសើប​បំផុត​ ងាយ​ប្រឈម​ការ​ទទួលខុសត្រូវ​សម្រាប់​ដែន​សមត្ថកិច្ច​ដែនដី​ខ្លួន​គ្រប់គ្រង​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ សន្តិសុខ​ សណ្តាប់​ ភាព​ សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​ ស្រប​តាម​ទិស​ស្លោក​ «​រាជរដ្ឋាភិបាល​ លើ​យន្តការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​»​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ខាងលើ​បាន​លើក​ឡើង​ថា​ ផ្ទះ​អ៊ី​ន​ធើ​ណេ​ត​២៤​ម៉ោង​ ដែល​ជ្រក​ក្រោម​យីហោ​សម្គាល់​23K​ .28B​ .22B.​ P​ .MB​ .MK​ .MP​ និង​តាម​បណ្តា​អ៊ី​ន​ធើ​ណិ​ត​ធំៗ​ផ្សេងៗ​ជា​ច្រើន​ទៀត​ កំពុង​បើក​ចំហរទ្វារ​ទទួលភ្ញៀវ​ញៀន​ល្បែង​ចូល​លេង​ ទាំង​យប់​ទាំង​ថ្ងៃ​ ពិសេស​ផ្តល់​ឱកាស​ក្លាយជា​ជម្រក​ដល់​ក្រុម​អ្នក​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​ទៀត​ ដោយ​បើក​លេង​គគ្រឹកគគ្រេង​ គ្មាន​ទេ​អ្នក​បង្ក្រាប​ រហូត​ទាក់ទាញ​ឲ្យ​សិស្សសាលា​ជាប់ចិត្ត​ចូល​លេង​ភ្លេច​ពី​ការ​សិក្សា​ បង្ក​ឲ្យ​មានការ​ក្តៅក្រហាយ​ពី​ប្រជាពលរដ្ឋ​ នៅ​ក្បែរ​ខាង​ ដែល​មាន​កូនចៅ​ទៅ​ចូល​លេង​ល្បែងស៊ីសង​ទាំងនោះ​ដោយ​ពុំ​គិត​ពី​ការ​រៀនសូត្រ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កន្លង​មក​លោក​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​មាន​វិធានការ​បិទ​ទីតាំង​កន្លែង​បើក​អ៊ី​ន​ធើ​ណិ​ត​ នានា​ ណា​ដែល​លួច​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​។​ គម្រោង​នៃ​ការ​មាន​វិធានការ​នេះ​ គឺ​ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​លើក​ឡើង​ពី​បញ្ហា​ដែល​កន្លែង​បើក​អ៊ី​ន​ធើ​ណិ​ត​មួយ​ចំនួន​បាន​លួច​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​ បំភាន់​ភ្នែក​សមត្ថកិច្ច​។​

​ការ​មាន​វិធានការ​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​កន្លង​មក​ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ដូច​ជា​តំណាំង​ក្រសួង​ប្រៃសនីយ៍​ និង​ទូរគមនាគមន៍​ដើម​ នៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ពិភាក្សា​រក​វិធានការ​ដើម្បី​លុប​បំបាត់​ ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​។​

​លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា​លោក​កំពុង​មាន​វិធានការ​បង្ក្រាប​រាល់​ល្បែង​ស៊ី​ខុសច្បាប់​ដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​តាម​បណ្តា​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង​នានា​។​

​លោក​ឧត្តមសេនីយ៍ឯក​បន្ត​ថា​ ដោយសារ​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង​មាន​ច្រើន​កន្លែង​ អ​ញ្ចឹ​ង​ហើយ​លោក​កំពុង​រៀបចំ​និង​មាន​វិធានការ​បង្ក្រាប​ជាក់​ជា​មិន​ខាន​។​

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​ងឿងឆ្ងល់​រហូត​ដាក់​ការ​សង្ស័យ​ថា​ ការ​មិន​បង្ក្រាប​មាន​៤​ចំណុច​ ទី​១-​មក​ពី​មិនដឹង​ ទើប​មិន​បង្ក្រាប​,​ ទី​២-​មក​ពី​ម្ចាស់​ទីតាំង​ល្បែង​មាន​ខ្សែ​ធំ​ ទើប​មិន​ហ៊ាន​ប៉ះ​,​ ទី​៣-​មក​ពី​ម្ចាស់​ទីតាំង​ល្បែង​បង់លុយ​ប្រចាំខែ​រួច​ហើយ​ ទើប​ធ្វើ​មិនដឹង​ និង​ទី​៤-​ អាច​មាន​ ចេតនា​អនុវត្ត​ផ្ទុយ​ពី​យន្តការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​ ៕

ប្រភព៖ ដកស្រង់ពីសារព័ត៌មាន phnompenhtimes