បាត់ដំបង ៖ សត្វគោមួយក្បាលត្រូវបានប្រជាពលរដ្ឋអះអាងថា​ ត្រូវសត្វខ្លាធំមួយក្បាលវាយប្រហាររហូតដល់ងាប់ ដែលករណីនេះបានកើតឡើងនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ និងកំពុងបង្កឳ្យមានការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋឃុំកំពង់ល្ពៅ ​ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ​នៅយប់ម៉ោង២ ទាបភ្លឺថ្ងៃកើតហេតុខាងលើ ​មានសត្វខ្លាធំមួយក្បាល បានចេញពីព្រៃ ចូលមកក្នុងភូមិ ​ហើយខាំកាច់ករសម្លាប់សត្វគោ១ក្បាលមានម្ចាស់ឈ្មោះ ស៊ុន ភាព ភេទប្រុស អាយុ៣២ឆ្នាំ ។

ប្រភពដដែលបន្តថា ​ដោយសារតែហេតុការណ៍នេះតែងកើតឡើងជាច្រើនដងរួចមកហើយ ទើបធ្វើ​ឳ្យពួកគាត់មានក្តីបារម្ភខ្លាំងចំពោះសុវត្ថិភាព ​ជាពិសេសក្មេងៗ ៕