​កំពង់ចាម​​ ៖​ អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រែក​ក្របៅ​ បាន​បើក​កិច្ច​ប្រតិបត្តិការ​ ចុះ​បង្ក្រាប​ ករណី​បទល្មើស​នេសាទ​ខុសច្បាប់​ នៅ​ចំណុច​មាត់បឹង​ច្រកែង​គួ​យ​ ស្ថិត​ក្នុងភូមិ​ព្រែក​ក្របៅ​និង​ចំណុច​គោ​ ដេក​ នៃ​ភូមិ​ពាម​ក្នុង​ ឃុំ​ព្រែក​ក្របៅ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៦​ ខែធ្នូ​ ​ហើយកិច្ចប្រតិបត្តិការនេះ បានរឹបអូសឧបករណ៍ខុសច្បាប់បានមួយចំនួន ។
។​

ប្រភពពីគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឳ្យដឹងថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ មាន​រយៈពេល​៥​ម៉ោង​ និងបាន​រឹប​ រឹបអូស​វត្ថុ​តាង​រួម​មាន​ ​របាំង​ផ្ជិ​ត​ព្រែក​ចំនួន​០៣​កន្លែង​ លប​រ៉ាវ​ ចំនួន​៦​មាត់​ បង្គោល​ចម្រឹង​ ចំនួន​ ៧២​ដើម ដាយ​ទំហំ​២០​ម​×២,៥​ម​×៤០​ម​ ចំនួន​០១​មាត់​ និង​ដាយ​ទំហំ​៤​ម​×២​ម​×១៥​ម​ចំនួន​០១​មាត់​។​ កូន​ត្រី​ចម្រុះ​ចំនួន​ ១០​ គីឡូក្រាម​ ត្រូវ​បាន​ចាក់​លែង​ចូល​បឹង​ធម្មជាតិ​វិញ​។​ ដោយឡែក​ វត្ថុ​តាំង​ដែល​រឹបអូស​បាន​ទាំងនេះ​ បាន​យក​មក​ ដុត​កម្ទេច​ចោល​ ដោយ​មានការ​អនុញ្ញាត​ពី​ លោក​ ហួត​ វុ​ទ្ធី​ ព្រះរាជ​ អាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​៕