ភ្នំពេញ៖ តារាសម្តែងរាងល្វតល្វន់ខ្ពស់ស្រលះកញ្ញា ម៉ាក សែនសូនីតា ឬគ្រប់គ្នាហៅ តូតា នោះ កំពុងតែលេចធ្លោយ៉ាងខ្លាំងតែម្តងនៅក្នុងរឿភាគខ្មែរដែលកំពុងតែទទួលបានការគាំទ្ររឿង កូនពស់កេងកង របស់ស្ថានីយទូរទស្សន៍ហង្សមាសដែលមានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨យប់ លើប៉ុស្តិ៍ហង្សមាស HDTV និងម៉ោង ១២ថ្ងៃត្រង់ នៅលើប៉ុស្តិ៍រស្មីហង្សមាស HDTV ។

រឿងភាគខ្មែរដ៏ល្បីមួយនេះត្រូវបានសម្រឹតសម្រាំងគ្រប់យ៉ាងមិនថាតួសម្តែង ប្លង់ថតដែលផ្តិតយកនូវ ទេសភាពដ៏ស្រស់ត្រកាលជាច្រើនកន្លែងទូទាំងប្រទេស និងជាពិសេសគឺសម្លៀកបំពាក់ទៅតាមជំនាន់ នៅក្នុងរឿងផ្ទាល់តែម្តង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺភាពស្រស់ស្អាតរបស់តួស្រីនាង រាជនី ដែលសម្តែងដោយកញ្ញា តូតា គឺពិតជាស្រស់ស្អាតខ្លាំងនៅក្នុងឈុតបុរាណដ៏ស្រស់ស្អាតជាច្រើនឈុត។ មកទស្សនារូបស្អាតៗរបស់ តូតា ក្នុងរឿង កូនពស់កេងកង ខាងក្រោម៖