ខេត្ត​ត្បូងឃ្មុំ ៖ យោង​តាម​សេចក្តី​បំភ្លឺ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហាញ​ថា បច្ចុប្បន្ន​មន្ត្រី​នគរបាល ឈ្មោះ យ៉ា សុផល បាន​នឹង​កំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ពី​បទ​ប្រមាថ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ តាម​មាត្រា​៥០២ និង​៥០៣ នៃ​ក្រមព្រហ្មទណ្ឌ ។

ជាមួយ​គ្នា​នេះ ស្នងការ​ខេត្ត ក៏​បាន​បដិសេធន៍​ចំពោះ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ថា នគរបាល​បាន​វាយ​ទៅ​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដែល​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ គឺជា​រឿង​មិន​ពិត​ឡើយ ។ រីឯ​សេចក្តី​បញ្ជាក់​របស់​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ត្បូងឃ្មុំ ក៏​បង្ហាញ​ថា ជន​នោះ​ពុំ​បាន​ប៉ះពាល់ និង​បង្ក​របួស​ស្នាម​មក​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទេ ។ គឺ យ៉ា សុផល វាយ​ចំ​កញ្ចប់មាត់​បង្ក​មាន​របួស​ស្នាម​ទៅ​លើ ឆេ​ន សុ​ផាត ដែល​ជា​មន្ត្រី​នក​របាល​ខេត្ត​ត្បូងឃ្មុំ ។ ត្រង់​ចំណុច​វាយ​កញ្ចប់មាត់​នគរបាល​ម្នាក់​នេះ ស្នងការ​ខេត្ត​ត្បូងឃ្មុំ​ក៏​បាន​បំភ្លឺ​ដែរ​ថា គឺ យ៉ា សុផល យកដៃ​ក្រ​វៀស​កាមេរ៉ា ដែល​កំពុង​ថត​ចំ​ពីមុខ​គាត់ បណ្តាល​ឱ្យ​ជ្រុល​ទៅ​ត្រូវ​ចំ​ចង្ការ ឆេ​ន សុ​ផាត តែ​បន្តិច​ប៉ុណ្ណោះ មិន​បណ្តាល​ឱ្យ​មាន​រង​របួស​ស្នាម​ដល់​រាង​កាយ​នោះ​ឡើយ ។

សូមរម្លឹកថា ប៉ូលិស​ម្នាក់​ថា បើ​សមត្ថកិច្ច​ហ៊ាន​ចាប់​រថយន្ត​ដឹកឈើ​ក្រ​ញូ​ង​នឹង​រលាយ​មួយ​ខេត្ត​ត្បូងឃ្មុំ​!

សេចក្តី​លម្អិត​សូម​អាន​លិខិត​ទាំងស្រុង​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ នៅ​ភ្ជាប់​ខាងក្រោម ៖