រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី ១៤ ខែធ្នូ កន្លងទៅនេះ ក្រុមហ៊ុន Cellcard មានមោទនភាពក្នុងការទទួលពាន ជាក្រុមហ៊ុនប្រតិបត្តិការណ៍ដ៏ទុកចិត្តបំផុតប្រចាំឆ្នាំ២០១៨ (Cambodia’s Most Reliable Telecom Operator 2018 Award) ពី International Data Group (IDG) ASEAN នៅក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ Cambodia Telecom & FinTech Awards ។

កម្មវិធីប្រគល់ពាន់រង្វាន់នេះ ធ្វើឡើងនៅឯសណ្ឋាគារ The Great Duke រាជធានីភ្នំពេញ ចាប់ពីម៉ោង៦ល្ងាច ដែលមានអ្នកចូលរួមជាកិតិ្តយសជាង១០០នាក់មកពីស្ថាប័នទូរគមនាគមន៍ សេដ្ឋចកិច្ច អេឡិចត្រូនិច (Telecoms and FinTech) និងរដ្ឋាភិបាល។

កម្មវិធីនេះ រាប់បញ្ចូលទាំងការប្រគល់ពានរង្វាន់ជាផ្លូវការ និងការធ្វើបទបង្ហាញពីការស្រាវជ្រាវលើទីផ្សារនៃបច្ចេកវិទ្យា 4G សេវាអ៊ីនធើណេត និងសេដ្ឋកិច្ចផ្នែកអេឡិចត្រូនិចជាមួយអ្នកឆ្លើយសំណួរជាង៤ម៉ឺននាក់។

ជាង៦០%នៃការសិក្សា ត្រូវបានធ្វើឡើងតាមរយៈអនឡាញ និង៤០%ធ្វើឡើងតាមរយៈការសម្ភាសន៍ផ្ទាល់មាត់នៅក្រុងធំៗចំនួន៥ ដូចជា ភ្នំពេញ បាត់ដំបង ព្រៃវែង សៀមរាប និងព្រះសីហនុ។

នាយកប្រតិបត្តិក្រុមហ៊ុនរបស់ Cellcard លោក អៀន វ៉ាតសុន (Ian Watson) បានមានប្រសាសន៍ថា លទ្ធផលនៃការសិក្សាបង្ហាញពីការកើនឡើងយ៉ាងរហ័សពីភាពពេញចិត្តរបស់អតិថិជន និងការគិតរបស់ពួកគេលើបណ្តាញសេវាទំនាក់ទំនងនៅគ្រប់វិស័យ។
លោកបន្តថា៖ «ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងពីខែកក្កដា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ អំឡុងពេលដ៏អស្ចារ្យរបស់ Cellcard ដែលបានទទួលស្គាល់ទូទាំងតំបន់ និងសកលលោកលើគុណភាពនិងល្បឿនបច្ចេកវិទ្យា 4Gរបស់យើង»។
«ជាក់ស្តែង នៅឆ្នាំ២០១៨ជាឆ្នាំដែលក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់លើចក្ខុវិស័យក្នុងការក្លាយជាអ្នកដឹកនាំក្នុងការបង្កើតថ្មីនិងសម្រាប់អតិថិជន ហើយយើងសូមអរគុណដល់ប្រជាជនកម្ពុជាក្នុងការជឿទុកចិត្តលើក្រុមហ៊ុន Cellcard។»

តារាងនៃភាពជោគជ័យរបស់ក្រុមហ៊ុន Cellcard ក្នុងឆ្នាំ២០១៧ និង២០១៨ រួមមាន៖

-ខែកុម្ភៈ ឆ្នាំ២០១៨ នៅឯសន្និសីទទូរស័ព្ទដៃ (Mobile World Congress) នៅទីក្រុង Barcelona ពួកយើងទទួលបានពានរង្វាន់ជាលើកទីពីរពី Open Signal
-ខែកក្កដា ពួកយើងឈ្នះពានរង្វាន់ជាលើកទីពីរពី Speedtest Award នៅ Ookla ដែលបង្ហាញថាពួកយើងជាប្រតិបត្តិករតែមួយគត់ដែលបានបង្កើនល្បឿនអ៊ីនធើណេត។
-នៅខែសីហា ក្នុងសន្និសីទ 5G Asia Conference ក្នុងប្រទេសសិង្ហបុរី ពួកយើងបានឈ្នះពានរង្វាន់ដ៏ធំមួយ គឺ 5G Asia CXO Operator of the Year ដែលជាពានរង្វាន់ពីមហាជន (People’s Choice Award)។ នេះជាការទទួលស្គាល់ពីក្រុមហ៊ុន Cellcard ក៏ដូចជាប្រទេសកម្ពុជា នៅក្នុងតំបន់លើការត្រៀមខ្លួនទទួលយកបច្ចេកវិទ្យា 5G។
-នៅខែវិច្ឆិកា ពួកយើងបានឈ្នះពានរង្វាន់សកលលោកមួយ Most Reliable Telecom Operator Cambodia ពីទស្សនាវដ្តី Global Brands Magazine ។

ទាំងនេះបាននាំយើងមកដល់កម្មវិធីក្នុងខែធ្នូ​ ឆ្នាំ ២០១៨នេះ ពួកយើងទើបតែទទួលបានដំណឹងថា ក្រុមហ៊ុន Cellcard ត្រូវបានចាត់ទុកជាក្រុមហ៊ុនមានការរីកចម្រើនជាងគេលើវិស័យទូរគមនាគមន៍ នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៨ (Fastest Growing Telecommunications Company Cambodia 2018) ហើយនៅរាត្រីនោះ យើងបានទទួលកិត្តិយសជាថ្មីដោយទទួលបានពានរង្វាន់ ពី IDG ASEAN ជាអ្នកប្រតិបត្តិការណ៍ដ៏ទុកចិត្តបំផុតប្រចាំឆ្នាំ២០១៨ (Cambodia’s Most Reliable Mobile Operator 2018 Award) ។

សម្រាប់ព័ត៌មានបន្ថែមពីការផ្តល់ជូនពិសេស និងសកម្មភាពផ្សេងៗពីក្រុមហ៊ុន Cellcard សូមចូលទៅកាន់ Cellcard Facebook Fan Page ឬ www.cellcard.com.kh