ហ្វេសប៊ុក៖ បទចម្រៀង «មេម៉ាយសប្បាយចិត្ត» ដែលបានបកស្រាយជាថ្មីដោយអ្នកនាង រ័ត្ន រចនា គឺទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ដោយគេសង្កេតឃើញថា ពិសេសមានការគាំទ្រដ៏លើសលប់ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង Tik tok ។
បទចម្រៀងមួយបទនេះដែរ គេក៏តែងតែលើកយកទៅបកស្រាយសម្រាប់រាំលែងកម្សាន្តនៅតាមភោជនីដ្ឋាន ក្នុងពីធីជប់លៀង និងកម្មពិធីមង្គលការជាដើម ដែលគ្មាននរណាម្នាក់ថាមិនធ្លាប់ឭបទចម្រៀងនេះឡើយ ។

ទាក់ទងជាមួយបទចម្រៀង «មេម៉ាយសប្បាយចិត្ត» នេះ ស្រាប់តែថ្មីៗនេះ មានការចាប់អារម្មណ៍មួយពីសំណាក់អ្នកលេងហ្វេសប៊ុក បន្ទាប់ពីស្ត្រីអ្នកលក់នំប៉័ងម្នាក់ បានបង្ហើរសំនៀងយ៉ាងពីរោះ មិនចាញ់អ្នកនាង រ័ត្ន រចនា ប៉ុន្មានឡើយ ហើយបើតាមការបញ្ជាក់ពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកមួយបានឳ្យដឹងថា ស្ត្រីអ្នកលក់នំប៉័ងខាងលើ គឺជាអ្នករស់នៅខេត្តបន្ទាយមានជ័យ ។

ចង់ដឹងថា អ្នកលក់នំប៉័ងរូបនេះ ច្រៀងពីរោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា ៕

សហការី KBN
ប្រភព៖ FB