ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលផលិតនូវគ្រឿងអេឡិចត្រូនិច ដោយភ្ជាប់មកជាមួយបច្ចេកវិទ្យាឈានមុខគេ មានភាពច្នៃប្រឌិតខ្ពស់បំផុត និងទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក។ ក្រុមហ៊ុនសាមសុង ខិតខំប្រឹងប្រែងក្នុងការនាំយកនូវផលិតផលថ្មីៗដែលជាទីគាប់ចិត្តរបស់អតិថិជនរបស់ខ្លួន។

ជាក់ស្តែង កាលពីពាក់កណ្តាលខែតុលា ក្រុមហ៊ុនសាមសុង បាននាំយកនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Galaxy A7 ចូលមកក្នុងប្រទេសកម្ពុជា ហើយក៏ទទួលបានការគ្រាំទ្រយ៉ាងច្រើនផងដែរពីសំណាក់អតិថិជន។ បើទោះបីជាស្មាតហ្វូនស៊េរីថ្មីនេះទើបតែបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាក៏ដោយ អ្វីដែលគួរអោយកត់សម្គាល់នោះស្មាតហ្វូននេះមានការវាយលុកយ៉ាងសម្បើមនៅក្នុងប្រទេសកម្ពុជា ហើយសន្ទុះនៃការលក់ Galaxy A7 នេះគឺដាច់ច្រើនលើសលប់លើសពីការរំពឹងទុក នេះបើតាមពណ៌ដែលទទួលបានពីក្រុមហ៊ុន។

ហេតុផលចម្បងដែលធ្វើឱ្យស្មាតហ្វូន Galaxy A7 មានសន្ទុះនៃការលក់ដាច់ខ្លាំងនៅក្នុងប្រទេសកម្ពុជាដោយសារតែការរចនារូបរាងឡូយកប់ កាលីប ទាន់សម័យ ជាមួយនឹងកាមេរ៉ា ៣ គ្រាប់ មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ងាយស្រួលដោះសោរទូរស័ព្ទ ប្រព័ន្ធសំលេង Dolby Atmos Sound ហើយតម្លៃរបស់វាវិញគឺរឹតតែកប់ថែមទៀត។ មិនត្រឹមតែរាងឡូយស្អាតនោះទេ អ្នកប្រើប្រាស់អាចថតស្ទីលអីក៏បានជាមួយ Galaxy A7 ភ្លាមៗតែម្តង!

ឥឡូវនេះ Galaxy A7 ដាក់លក់នៅក្នុងតម្លៃយ៉ាងពិសេសត្រឹមតែ $345 ជាមួយនឹងការថែមជូននូវ JBL Go2 ដ៏ស្រស់ស្អាតមួយថែមទៀត (មានតាមបណ្តាលហាងមួយចំនូនតែប៉ុណ្ណោះ)។ ហើយលោកអ្នកអាចជ្រើសរើសពណ៌បានច្រើនជម្រើសដែលសុទ្ធតែជាពណ៌ដែលមានការពេញនិយមបំផុត ដូចជា ពណ៌ខ្មៅ ពណ៌មាស និងពណ៌ខៀវ។ ចឹងប្រញាប់ឡើង នៅរង់ចាំអីទៀត? ពេលនេះ គឺជាឱកាសដ៏ល្អបំផុតរបស់លោកអ្នកដែលត្រូវការទិញស្មាតហ្វូនស៊េរីថ្មីទំនើបរបស់ក្រុមហ៊ុនសាមសុង។

ខាងក្រោមនេះជាការបរិយាយពីសមត្ថភាព និងមុខងារពិសេសៗរបស់ Galaxy A7៖

Galaxy A7 នេះភ្ជាប់ជាមួយនឹងកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយដែលកាមេរ៉ាខាងលើគេជាប្រភេទ Depth Camera មានទំហំ 5MP (f2.2) សម្រាប់ថតផ្ទៃខាងក្រោយព្រាលដាច់ស្អាតបំផុតជាមួយនឹងមុខងារ Live Focus, កាមេរ៉ានៅកណ្តាលជាប្រភេទ Main Camera ដែលមានទំហំ 24MP F1.7 មានសមត្ថភាពនៅក្នុងការថតរូបភាពបានច្បាស់ស្រស់ស្អាត និងប្លង់នៅទីងងឹត ចំណែកកាមេរ៉ាក្រោមគេទី ៣ នេះមានទំហំ 8MP មានមុខងារថតប្លង់ទូលាយ Ultra-Wide ដល់ទៅ 120 ដឺក្រេដែលអ្នកនឹងទទួលបាននូវរូបភាពដ៏ស្រស់ស្អាតពេញចិត្តតែម្តង។

បើនិយាអំពីកាមេរ៉ាខាងមុខវិញនោះគឺមានទំហំ 24MP F2.0 សម្រាប់ថតរូបភាពស៊ែលហ្វី (Selfie) ស្រស់ស្អាត ខ្យូតៗ និងងាយស្រួលក្នុងការខលវីដេអូច្បាស់បំផុត។ មិនថាលោកអ្នកទៅដើរលេងកន្លែងណានោះទេ អ្នកគ្រាន់តែយក Galaxy A7 តាមខ្លួន ហើយថតស្ទីលអីក៏បានគឺថាឡូយស្អាតពេញចិត្តហ្មង! អ្នកអាចចែករំលែកនូវការចងចាំដ៏អស្ចារ្យមួយនេះតាមរយៈ Galaxy A7 ទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារដោយផុសនៅលើបណ្តាញសង្គមជាមួយនឹងរូបភាពខ្យូតៗទាំងអស់នេះដែលគ្រប់គ្នានឹងសរសើរមិនដាច់ពីមាត់នោះទេ។

សម្រាប់លោកអ្នកដែលនិយមក្នុងការថតរូបភាស៊ែលហ្វីនោះ Galaxy A7 នេះភ្ជាប់ជាមួយនឹងមុខងារពិសេសមួយហៅថា Pro-Lighting ដែលថតរូបភាពជាមួយនឹងពន្លឺស្រស់ស្អាតបំផុត។ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ Smart Beauty ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Facial Recognition ដែលធ្វើអោយផ្ទៃមុខរបស់អ្នកមើលទៅស្អាតទាក់ទាញចិត្តតែម្តង។

អ្វីដែលរឹតតែអស្ចារ្យពិសេសទៀតនោះគឺថា ស្មាតហ្វូន Galaxy A7 ភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាឆ្លាតវៃ (Intelligent Camera System) ដែលអាចធ្វើការកែប្រែទៅលើកម្រិតពណ៌ និងពន្លឺបានភ្លាមៗស្រស់ស្អាតពេញចិត្តអ្នកថតតែម្តង។ វាក៏ផ្តល់នូវ 19 Modes សម្រាប់ការថតរូបភាពលក្ខណៈធម្មជាតិពិតៗដែលអ្នកអាចថតស្ទីលអីក៏ឡូយដែរ។

បើនិយាយអំពីការរចនារូបរាងវិញនោះគឺថាឡួយខប់តែម្តង! ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Scanner) របស់ Galaxy A7 នេះគឺស្ថិតនៅចំហៀងផ្នែកខាងស្តាំងាយស្រួលក្នុងការកាន់ និងការស្កេនក្រយ៉ៅដៃបានលឿន រហ័សទាន់ចិត្ត និងសុវត្ថិភាពបំផុត។ Galaxy A7 ប្រើប្រាស់នូវកញ្ចក់ 2.5D នៅផ្នែកខាងក្រោយរឹងមាំក្នុងការប្រើប្រាស់ និងមិនងាយឆ្កូតនោះទេ។

ក្រឡេកទៅមើលផ្នែកខាងមុខរបស់ Galaxy A7 នេះវិញភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 6.0” FHD+ Super AMOLED Infinity Display ដែលបង្ហាញរូបភាពស្រស់ស្អាត ពណ៌ទាក់ទាញ និងបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យបំផុត។ Galaxy A7 នេះក៏ភ្ជាប់ជាមួយនឹងមុខងារ Always on Display ដែលអនុញ្ញាតឱ្យអ្នកមានភាពងាយស្រួលនៅក្នុងការមើលកាលបរិច្ឆេទ អាកាសធាតុ ម៉ោង និងសាររំលឹក Notifications បានលឿនបំផុតនៅលើអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកមួយនេះថែមទៀត។

Galaxy A7 បំពាក់នូវរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ហើយអាចបន្ថែមនូវ microSD ទំហំដល់ទៅ 512GB ថែមទៀត។ លោកអ្នកមិនចាំបាច់ព្រួយបារម្ភនោះទេសម្រាប់ការផ្ទុកទិន្នន័យច្រើនក្នុងស្មាតហ្វូនស៊េរីថ្មីមួយនេះ។ ថាមពលថ្មរបស់ Galaxy A7 ខ្លាំងទំហំ 3300 mAh ដែលអាចចាក់តន្រ្តីបានដល់ទៅ 48 ម៉ោងថែមទៀត។ ដូចនេះ អ្នកមិនចាំបាច់ព្រួយបារម្ភពីការអស់ថ្មនោះទេ! សម្រាប់គុណភាពសំលេងរបស់ Galaxy A7 គឺពិរោះរណ្តំចិត្តតែម្តងដោយសារតែវាប្រើប្រាស់ជាមួយនឹងប្រព័ន្ធសំលេង Dolby Atmos គុណភាពសំលេងដូចចាក់បញ្ចាំងនៅក្នុងរោងកុនថែមទៀត។ ការទស្សនាខ្សែភាពយន្ត ការស្តាប់ចម្រៀង វីដេអូគឺពិតជាពិរោះគ្មានពីរនោះទេ។

សូមអញ្ចើញមកទស្សនាដោយផ្ទាល់និងសាកសួរព័ត៌មានបន្ថែមនៅតាមហាងទំនើបសាមសុងដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានលំអិតលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 20 32 32 ៕