ថៃ៖ មួយរយៈចុងក្រោយនេះ គេឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកថៃ មានការផ្អើលតៗគ្នា ដោយនាំគ្នាថតស្រាត ដែលសកម្មភាពនេះបានប្រព្រឹត្តដោយក្រុមយុវជនជាច្រើននាក់​ ធ្វើឳ្យមានការរិះគន់យ៉ាងខ្លាំង ។
ទាក់ទងជាមួយគ្នានេះ ប៉ូលិសថ្នាក់ជាតិរបស់ថៃ ក៏បានចេញមុខមកព្រមានដល់ក្រុមយុវជនដែលថតរូបបែបនេះ ក៏ដូចជាអ្នកស៊ែ ផងដែរ ថានឹងត្រូវចាប់ខ្លួនមកដាក់ទោសតាមមេត្រាទី ៣៨៨ ពិន័យជាទឹកប្រាក់ ៥០០០បាត (១៥០ដុល្លារ) បើក្នុងករណីជនណាដែលផុសរូបថតទាំងនោះដោយផ្ទាល់ នឹងត្រូវជាប់ពន្ធនាគារក្រោម ៥ឆ្នាំ ព្រមទាំងពិន័យជាទឹកប្រាក់ ១សែនបាត (ជាង ៣ពាន់ដុល្លារ) ។

ជាចុងក្រោយប៉ូលិសថៃក៏បានអំពាវនាវដល់ប្រជាពរដ្ឋរបស់ខ្លួន ជាពិសេសយុវជន យុវតី ដែលនិយមប្រើប្រាស់ហ្វេសប៊ុក មេត្តាពិចារណា ទៅលើចំណុចអវិជ្ជមាននានា ដែលខ្លួនបានបង្ហោះ ដែលនាំឳ្យប៉ះពាល់ខ្លាំងដល់សីលធ៌ម សង្គម ក៏ដូចជាមុខមាត់ប្រទេសជាតិទាំងមូល ។
សូមបញ្ជាក់ថា ចំពោះសកម្មភាពថតស្រាតរបស់យុវជនថៃនេះ មិនត្រឹមតែផ្អើលនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ សូម្បីតែនៅក្នុងប្រទេសកម្ពុជា ក៏មានយុវជនមួយជំនួនជ្រួលជ្រើមខ្លាំងមិនចាញ់ថៃប៉ុន្មានឡើយ ៕
សហការី KBN
ប្រភព៖ khaosod