កណ្ដាល៖ សិស្សានុសិស្ស​ប្រមាណ២០​នាក់​នៅ​វិទ្យាល័យ​កោះធំ​ ស្ថិត​ក្នុងស្រុក​កោះធំ​ ខេត្តកណ្តាល នាព្រឹកនេះ បានដួល​សន្លប់ជាបន្តបន្ទាប់ ដោយសង្ស័យថា បណ្ដាលពីពុលចំណីអាហារ នេះបើយោងតាមរបាយការណ៍ដែលទទួលបានពី ​អគ្គស្នងការ​នគរបាល​ជាតិ ហើយស្ថិតក្នុងកាលៈទេសៈនេះ សិស្សរងគ្រោះទាំងអស់កំពុង​ពិនិត្យ​និង​ស្រាវជ្រាវ​បន្ថែម​ ដើម្បីស្វែងរកមូលហេតុច្បាស់ការណ៍ ។

សូមរំឭកផងដែរថា កាលពីថ្ងៃទី៧​និង ទី១១ ខែធ្នូ ឆ្នាំ២១៨ សិស្សានុសិស្សចំនួន៩៣ នាក់ នៅវិទ្យាល័យថ្មគោល ក្នុងខេត្តបាត់ដំបង បានដួលសន្លប់ ដោយគ្រូពេទ្យថា ការដួលសន្លប់នោះ មកពីអាកាសធាតុក្ដៅពេក ទើបបណ្ដាលឲ្យសិស្សានុសិស្សមានអាការៈឈឺក្បាល វិលមុខ និង​​​ថប់ដង្ហើម៕​