យោងតាមប្រភពរបស់នាយកដ្ឋានព្រហ្មទណ្ឌ បានរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ប៉ុន្មានម៉ោងមុននេះ មានករណីប្តីបាញ់សម្លាប់ប្រពន្ធ ស្លាប់យ៉ាងអាណោចអាធម រួចហើយប្តីរូបនោះ បានបាញ់សម្លាប់ខ្លួនឯង ដោយបានប្រើប្រាស់កាំភ្លើងម៉ាករ៉ូឡូ ដោយហេតុការណ៍នេះ បានកើតឡើងនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

បុរសជាប្តីនិងជាជនបង្ក មានឈ្មោះ ហេង សុវណ្ណារ៉ា ហៅឡឹង ចំណែកប្រពន្ធដែលប្តីបាញ់ស្លាប់ មានឈ្មោះ ស៊ុន ពៅ ហើយមូលហេតុនៃការបាញ់សម្លាប់ប្រពន្ធ យ៉ាងសាហាវព្រៃផ្សៃនេះ ត្រូវបានអ្នកជិតខាងប្រាប់ថា បណ្តាលមកពីភ្លើងប្រចណ្ឌ តែចំពោះរឿងហេតុលំអិតបែបណានោះ នៅមិនទាន់ដឹងច្បាស់ផ្លូវការនៅឡើយនោះទេ ៕