Home តារាអន្តរជាតិ

អីយ៉ា! ភ្ញាក់ផ្អើលពេល អាយដល Sora Aoi ប្រកាសថា នាងមានផ្ទៃពោះ ៥ខែហើយ

ជប៉ុន៖ ថ្មីៗនេះ អតីតតារាសម្ដែងក្នុងវិស័យភាពយន្តសិចជប៉ុននាង Sora Aoi បានប្រកាសដំណឹងល្អមួយថា ពេលនេះនាងមានផ្ទៃហើយ ដែលការប្រកាសនេះ បន្ទាប់ពីនាងបានបង្ហាញមុខមិត្តប្រុសរបស់នាងជាសាធារណៈកាលពីដើមឆ្នាំ ២០១៨ ។​ Sora Aoi បានសរសេរនៅលើគណនី Instagram របស់នាងយ៉ាងដូច្នេះថា នាងសប្បាយចិត្តខ្លាំងណាស់ ព្រោះពេលនេះនាងកំពុងមានផ្ទៃពោះ ៥ខែ និងកំពុងត្រៀមខ្លួនក្លាយជាម្ដាយរបស់គេក្នុងពេលឆាប់ៗខាងមុខនេះ ។

សូមបញ្ជាក់ថា​ កាលពីដើមឆ្នាំនេះ អតីតតារាសិចវ័យ ៣៥ឆ្នាំខាងលើបានបង្ហាញមុខមិត្តប្រុសនាងជាសាធារណៈ ដោយមិត្តប្រុសរបស់នាងជាជនជាតិជប៉ុន និងមានការងារជា DJ នៅក្នុងក្លឹបកម្សាន្តមួយកន្លែង ។ កាលនោះ Sora Aoi បានបញ្ជាក់ថា​ មិត្តប្រុសរបស់នាងរូបនេះ មិនមានទ្រព្យសម្បត្តិហូរហៀរ មិនសង្ហា ប៉ុន្តែអ្វីដែលនាងស្រឡាញ់នោះគឺ គាត់ព្រមទទួលយកអ្វីដែលនាងមាន និងមិនគិតពីអតីតកាលរបស់នាងឡើយ ៕
សហការី KBN
ប្រភព៖ khaosod