ខេត្តកណ្ដាល បច្ចុប្បន្ននេះ គេសង្កេតឃើញថា សកម្មភាពបូមខ្សាច់លក់ មានភាពមមារញឹកយ៉ាងខ្លាំង ហើយក្នុងនោះក៏មានក្រុមហ៊ុនមួយចំនួន បានបង្កឳ្យមានការលំបាកដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេរ ដែលកត្តាចំបងនោះគឺបាក់ច្រាំង ខូចខាតផ្ទះប្រជាពលរដ្ឋតែម្ដង​ ហើយទោះជាមាការតវ៉ាពីប្រជាពលរដ្ឋយ៉ាងណាក្ដី ក៏ក្រុមហ៊ុមទុច្ចរិតទាំងនោះ មិនព្រមបញ្ឃប់សកម្មភាពរបស់ខ្លួនឡើយ ។

ជាក់ស្ដែងមានប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេរ ស្ថិតក្នុងភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បានត្អូញត្អែថា មានក្រុមហ៊ុនបូមខ្សាច់មួយ បានបូមខ្សាច់យ៉ាងអណាធិបតេយគ្មានដែនកំណត់ច្បាស់លាស់បង្កឳ្យបាក់ដី ខូចខាតផ្ទះសម្បែងរបស់ពួកគាត់ បើទោះជាមានការតវា ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាមេភូមិ មេឃុំយ៉ាងណាក៏ក្រុមហ៊ុនមួយនេះនៅតែគឃ្លើន មិនខ្លាច មិនគោរពអាជ្ញាធរបន្តិចសោះឡើយ ។

តាមម្ដីរបស់លោកមេភូមិ ឬស្សីជ្រោយ បានឳ្យដឹងថា កាលពីមុនគេឃើញមានពោងដាក់ ដើម្បីសម្ពាល់ដែនបូមខ្សាច់ ប៉ុន្តែមួយរយៈនេះ ស្រាប់តែក្រុមហ៊ុនមួយនេះដើរបូមសេរី ខិតកាន់តែជិតភូមិឋានរបស់ប្រជាពលរដ្ឋ រហូតបង្កឳ្យបាក់ច្រាំង កាលពីថ្ងៃទី ០៥ ខែធ្នូ ម្ដង និងថ្ងៃទី ១២ ម្សិលម៉ិញនេះម្ដងទៀត បង្កឳ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។

ប្រភពដដែលបានបន្តថា កាលពីពេលបាក់ច្រាំងភ្លាមៗ អជ្ញាធរភូមិ ឃុំ ក៏បានរាយការណ៍ជូនថ្នាក់លើដែរ ប៉ុន្តែក៏មានការអន្តរាគមន៍ភ្លាមៗពីសំណាក់អស់លោក ចេញមុខមកកាងការពារក្រុមហ៊ុនទុច្ចរិត ខាងលើនេះភ្លាមៗផងដែរ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះមានភូមិចំនួន ៤ ស្ថិតក្នុងឃុំ ឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បានរងនូវការបាក់ច្រាំងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ក្នុងនោះមាន ភូមិព្រែកយាហ៊ិនទី១ ភូមិព្រែកយាហ៊ិនទី២ ភូមិព្រែកតាសោម និងភូមិឬស្សីជ្រោយ នេះផ្ទាល់តែម្ដង ៕
សហការី KBN