តារាសម្តែងដ៏ឆ្នើម ស្វែង សុជាតា កំពុងតែលេចធ្លោយ៉ាងខ្លាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសHDTV តាមរយៈរឿងភាគខ្មែរ កូនពស់កេងកង ដែលកំពុងទទួលបានការគាំទ្រពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។

ការសម្តែងដ៏ល្អឥតខ្ចោះរបស់តារាសម្តែងជើងចាស់មួយនេះបានឆក់យកចំណាប់អារម្មណ៍អ្នកទស្សនា មិនស្ទើរទេតាមការសម្តែងនៅក្នុងរឿងភាគមួយនេះដែលត្រូវសម្តែងទាំងកម្សត់ ទាំងកាច ទាំងតួនៅក្មេង រហូតដល់ចាស់សក់ស្កូវ។

ជាក់ស្តែងឈុតពិសេសមួយនៅក្នុង ភាគ១៧ ដែលបានចាក់ផ្សាយកាលពីយប់មិញនេះ គឺនាងខាំមាត់ ខាំ ក ទាំងយំផង ខឹងផង អង្វរផង ក្នុងពេលតែមួយដែលពិតជាទស្សនាហើយមិនសរសើរមិនបាន។

ទស្សនាឈុតពិសេសខាងក្រោមនេះ៖