ភ្នំពេញ ថ្ងៃទី 12 ធ្នូ ឆ្នាំ 2018 ៖ សម្រែកហ៊ូរកញ្ជៀវ សម្លេងទះដៃយ៉ាងកងរំពង់ ជាមួយស្នាមញញឹម និងក្តីរំភើបរីករាយ ក្នុងឆាកតន្ត្រីដ៍ទំនើបជាមួយភ្លើងពណ៍ចំរុះ បានកើតឡើងនៅក្នុងការប្រគំតន្រ្តី Bella nova 3 series Live Concert នាំមកជូនជាពិសេសដោយក្រុមហ៊ុន Huawei ដែលជាជំនួបជាមួយកំពូលតារាសម្តែងល្បី កញ្ញា Bella Ranne តារាថតផ្សព្វផ្សាយ Huawei nova3 series កំពូលតារាចម្រៀង លោកនីកូ កញ្ញាសុខស្រីនាង សុវត្ថិមុនីវណ្ណ និង សុវត្ថិមុនីនាគ បានចូលរួមអង្រួនការប្រគំតន្ត្រីឲ្យកក្រើក កាលពីថ្ងៃ 10 ធ្នូ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល 1 ជាន់ទី 4 ព្រមទាំងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស។

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខ 2 ក្នុងពិភពលោក បានរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យនិងវិសេសវិសាលបំផុតនេះឡើង ដើម្បីអបអរសាទរការសម្ពោធស្មាតហ្វូន Huawei nova3 Lite ជាផ្លូវការក្នុងប្រទេសកម្ពុជា ដែលជាស្មាតហ្វូនដែលលក់ដាច់បំផុតប្រចាំឆ្នាំ និងរីករាយទិវាសិទ្ធមនុស្ស។ កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករ ជាពិសេសមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ម្ចាស់ហាងទូរស័ព្ទជាដៃគូ ដៃគូសហការនៅតាមបណ្តាក្រុមហ៊ុននានា។

កញ្ញា Bella បានស្វាគមន៍អ្នកគាំទ្រជាមួយស្នាមញញឹម និងទឹកមុខស្រស់ស្រាយ រួសរាយរាក់ទាក់ ជាមួយនឹងបានបកស្រាយបទចម្រៀងពីរបទយ៉ាងពិរោះ។ កញ្ញាក៏បានបង្ហាញពីចំណាប់អារម្មណ៍ថា កញ្ញាពិតជានឹកអ្នកគាំទ្រនៅប្រទេសកម្ពុជាខ្លាំងណាស់ និងពិតជារីករាយដែលបានមកប្រទេសកម្ពុជាជាថ្មីម្តងទៀត ដោយមានការអញ្ជើញពីក្រុមហ៊ុន Huawei ។ ក្រៅពីការបកស្រាយបទចម្រៀង កញ្ញាក៏បានបង្ហាញពីទឹកមុខដ៏ក្រមិចក្រមើមផ្ទាល់ ដូចទៅនិងវីឌីអូផ្សព្វផ្សាយពាណិជ្ជកម្ម Huawei nova3 និង nova3i របស់កញ្ញា និងការលេងហ្គេមសប្បាយៗជាមួយអ្នកគាំទ្រនៅលើឆាកផងដែរ។

លើសពីនេះទៅទៀត វត្តមានក្នុងការចូលរួមរបស់លោកនីកូ កញ្ញាសុខស្រីនាង សុវត្ថិមុនីវណ្ណ និង សុវត្ថិមុនីនាគ ក្នុងឈុតសម្លៀកបំពាក់ពណ៍ក្រហមព្រមគ្នា ក៏បានធ្វើឲ្យការប្រគំតន្ត្រីកាន់តែជក់ចិត្ត និងរីករាយកាន់តែខ្លាំងជាមួយការបទស្រាយបទចម្រៀងពិរោះៗ ព្រមទាំងក្បាច់រាំពិសេសៗ គួរឲ្យចាប់អារម្មណ៍ដែលធ្វើឲ្យការប្រគំតន្ត្រីកាន់តែរស់ រវើក។

នៅចុងកម្មវិធី កំពូលតារាចម្រៀងទាំងបួនដួង បានបកស្រាយរួមបទចម្រៀងរួមគ្នាជាចង្វាក់ប្រពៃណីខ្មែរ រីឯកញ្ញា Bella ក៏បានរាំយ៉ាងសមសួន គួរឲ្យទាក់ទាញផងដែរ។

ក្រៅពីនេះយើងក៏មានការលេងហ្គេមសប្បាយៗជាច្រើនដើម្បីឈ្នះរង្វាន់ជាច្រើនទាំងមុនកម្មវីធី និងក្នុងកម្មវិធី។ មិនតែប៉ុណ្ណោះ អ្នកចូលរួមក៏បានធ្វើតេស្តស្មាតហ្វូន nova3 series ជាមួយបទពិសោធន៏ក្នុងការថតរូបម៉ាឡូយ និង សែលហ្វីម៉ាកប់។

គួរបញ្ជាក់ផងដែរថាស្មាតហ្វូន nova3 Lite បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុត ដែលមានតម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាលរហូតដល់ 4000mAh។

ប្រសិនបើអ្នកខកខានមិនបានទៅទស្សនា ឬទស្សនាការផ្សាយផ្ទាល់ អ្នកអាចទស្សនាដោយចុចនៅត្រង់នេះ