ភ្នំពេញ៖ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅនេះ ឯកឧត្ដម ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីភ្ជាប់ពាក្យដ៏ធំសម្រាប់កូនស្រីរបស់លោកឈ្មោះ ម៉ៅ នរនាថ ជាមួយគូដណ្ដឹងឈ្មោះ នាវ ស៊ីចាន់ ដែលកាលនោះបានធ្វើឳ្យមហាជនជាច្រើន ជាពិសេសអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានភ្ញាក់ផ្អើលខ្លាំងម្ដងរួចទៅហើយ ជាមួយថ្លៃបណ្ណាការជាមាសសុទ្ធទម្ងន់ ៥គីឡូក្រាម ស្មើនឹងជាង ១០០តម្លឹងឯណោះ ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទីថ្ងៃទី០៩ ខែធ្នូ កន្លងទៅថ្វីៗនេះ គូដណ្ដឹងទាំងពីររូបខាងលើ បានចូលរោងការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ភ្ញៀវកិត្តិយសប្រុសស្រី ព្រមថ្នាក់ដឹកនាំប្រទេស​ មន្ត្រីរាជការ អ្នកមុខអ្នកការ​ ដែលបានប្រព្រឹត្តិឡើងនៅភូមិគ្រឹះរបស់ឯកឧត្ដម ម៉ៅ ធនិន្ទ ក្នុងសង្កាត់ព្រែកឯង​ ។

អ្វីដែលភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាថ្មីម្ដងទៀតនេះ គឺក្រោយពេលរៀបអាពាហ៍ពិពាហ៍ ស្រាប់តែវីដេអូ Pre-wedding របស់អ្នកស្រី ម៉ៅ នរនាថ និងលោក នាវ ស៊ីចាន់​ ត្រូវបានបង្ហាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលវីដេអូ Pre-wedding នោះ គឺជា Pre-wedding ដ៏កម្រមួយ ឆ្លុះបញ្ចាំងអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ យ៉ាងល្អផូផង់ នាសម័យលង្វែក​ ។

ចង់ដឹងថា តើ​វីដេអូ Pre-wedding មួយនេះអស្ចារ្យប៉ុណ្ណា សូមទស្សនាទាំងអស់គ្នា ៕

សហការី KBN