Home ព័ត៌មានអន្តរជាតិ

ថ្មីទៀតហើយ! គូស្នេហ៍មួយគូចង់ផ្លាស់ប្ដូរបរិយាកាស នាំគ្នាឡើងទៅក្រេបទឹកឃ្មុំលើកំពូលប្រាសាទពីរ៉ាមីត ពេលនេះអជ្ញាធរកំពុងស្វែងរកចាប់ខ្លួន (វីដេអូ)


បរទេស៖ អ្នកជំនាញថតរូបម្នាក់ បានធ្វើឳ្យប្រជាពលរដ្ឋអាហ្ស៊ីបទូទាំងទាំងប្រទេស និងមនុស្សជាច្រើនលើសកលលោកខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីបុរសរូបនេះ បាននាំមិត្តស្រីឡើងទៅលើកំពូលប្រសាទពីរ៉ាមីត ដើម្បីថតរូប ក៏ដូចជាឃ្លីបអាសអាភាស ផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក​ និងយូធូប ។
បុរសខាងលើមានឈ្មោះ Andreas Hvid ជាអ្នកជំនាញថតរូបម្នាក់ ចំណែកនារីជាមិត្តស្រីមិនបានស្គាល់អត្តសញ្ញាណឡើយ ។

តាមរយៈរូបថត ក៏ដូចជាវីដេអូឃ្លីប ដែលថត និងបង្ហោះដោយ Andreas Hvid ផ្ទាល់បានបង្ហាញឳ្យឃើញថា ពួកគេបានព្យាយាមឡើងទៅលើកំពូលប្រាសាទពីរ៉ាមីត ដែលជាសម្បត្តិដ៏មានតម្លៃរបស់មនុស្សជាតិ ហើយអ្វីដែលនឹកស្មានមិនដល់នោះ គឺបន្ទាប់ពីបានឡើងទៅដល់កំពូលប្រាសាទហើយ នារីជាមិត្តស្រីបានដោះអាវចេញ មិនតែប៉ុណ្ណោះ Andreas Hvid ក៏បានបន្ថែមរូបថតមួយសន្លឹកបង្ហាញពីសកម្មភាពរបស់ពួកគេរួមរ័កនៅលើកំពូលប្រាសាទតែម្ដង ។

បន្ទាប់ពីករណីខាងលើ បានបង្កជាភាពក្ដៅក្រហាយហើយនោះ ក្រុមជំនាញក៏បាននាំគ្នាពិនិត្យមើលសកម្មភាពនៅក្នុងរូបថត ក៏ដូចជាវីដេអូឃ្លីបរបស់ Andreas Hvid បានឳ្យដឹងថា ពុំមែនជាសកម្មភាពសិល្បៈឡើយ ពោលគឺពួកគេមានចេតនាប្រព្រឹត្តពិតៗតែម្ដង ។

មកទល់ពេលនេះ អជ្ញាធរអេហ្ស៊ីនបានកំណត់អត្តសញ្ញាណជនខាងលើ និងស្វែងរកចាប់ខ្លួន ដែលធ្វើយ៉ាងណាឳ្យលឿនជាទីបំផុត ៕

សហការី KBN
ប្រភព៖ kapook