Home ព័ត៌មានអន្តរជាតិ

ដឹងមូលហេតុ តែលោកតាម្នាក់តែងតែទៅដកប្រលិតថ្វាយព្រះសង្ឃរៀងរាល់ថ្ងៃសីល ធ្វើឳ្យមនុស្សជាច្រើនរំជួលចិត្ត (វីដេអូ)


ថៃ៖ ថ្មីៗនេះ លោកតាកំសត់ម្នាក់បានធ្វើឳ្យផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកប្រទេសថៃ ហើយការចាប់អារម្មណ៍នេះ ដោយសារតែលោកតាជាមនុស្សទុរគត ប៉ុន្តែមានសទ្ធាជ្រះថ្លាក្នុងការធ្វើបុណ្យ ។

ប្រភពព័ត៌មានដែលទទួលបានពីព្រះសង្ឃគង់នៅក្នុងវត្ត ដែលលោកតាខាងលើតែងតែទៅដាក់បាត បានឳ្យដឹងថា រៀងរាល់ថ្ងៃសីលថ្វីបើគ្មានចង្វាន់ គ្មានបច្ច័យដូចគេឯង តែលោកតាបានតស៊ូទៅដកដើមព្រលិតពីក្នុងបឹងមកថ្វាយព្រះសង្ឃ ដែលទង្វើដូចនេះ បានធ្វើឳ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំង ។

សូមបញ្ជាក់ថា យ៉ាងណាមិញ គេមិនបានឳ្យដឹងថា តើលោកតាខាងលើរស់នៅស្រុកភូមណាឡើយ ដឹងត្រឹមថា រឿងនេះគឺកើតឡើងនៅក្នុងប្រទេសថៃ ៕

សហការី KBN
ប្រភព៖ khaosod