ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចយកទូរស័ព្ទពី នារីម្នាក់ ត្រូវបានជនរងគ្រោះព្រមទាំង ប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ឳ្យ សមត្ថកិច្ច ដែលករណីនេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង ៧នឹង២០ទីយប់ថ្ងៃទី៩ខែធ្នូឆ្នាំ២០១៨នៅ ចំណុចកន្លែងតាំងពិពណ៌ប្រគំតន្ត្រី ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី១- ឈ្មោះ នួន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក ទី២-ឈ្មោះ នី ស្រីពុំ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ កង វត្តី ភេទស្រី អាយុ ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ផ្លាហ្សា ស្នាក់នៅភូមិ អង្គ ត្រគៀត សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ទូរស័ព្ទដែលជនសង្ស័យលួច ម៉ាក អាយហ្វូនសេវែនភ្លឺស តំលៃជាង ៥០០ដុល្លារ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុរូបគាត់ព្រមទាំងក្រុមគ្រួសាររបស់គាត់បាននាំគ្នាទៅមើលតាំងពិពណ៌ ប្រគំតន្ត្រី បន្ទាប់មកជនសង្ស័យ ជាបុរសខាងលើបានលូកយកទូរស័ព្ទរបស់ជនរងគ្រោះ និងឳ្យទៅជនសង្ស័យផ្សេងទៀត ហើយជនរងគ្រោះដឹងខ្លួន ក៏បានដើររកជនសង្ស័យ ក៏ប្រទះឃើញ ជនសង្ស័យខាងលើ កំពុងលូកលួចយកទូរស័ព្ទពីអ្ហកដទៃទៀត ហើយនៅពេលនោះដែរ ត្រូវបានជនរងគ្រោះនិង ប្រជាពលរដ្ឋ ឃាត់បាន២នាក់ប្រគល់ឳ្យសមត្ថកិច្ចភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ បន្ទាប់ពីឃាត់បានជនសង្ស័យលួចទូរស័ព្ទដៃបាន២នាក់ហើយ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឳ្យសមត្ថកិច្ចជួយស៊ើបអង្កេតរកមុខសញ្ញា លួចបន្ថែមទៀត និងចាត់ការតាមនិតិវិធី ។ ដោយឡែក ជនរងគ្រោះម្នាក់ទៀត ដែលលួចមិនទាន់បានមិនបានទៅដាក់ពាក្យបណ្ដឹងឡើយ ៕