អ្នកនិពន្ធ និង​ដឹកនាំ​សម្តែង​ល្បីឈ្មោះ អ្នកស្រី​ពាន់ ភួង​បុប្ផា ដែល​ចេញពី​ទូរទស្សន៍ CTN ចូល Town នោះ ស្រាប់តែ​ពេល​នេះ​មាន​ព័ត៌មាន​ថា អ្នកនិពន្ធ​ជើង​ចាស់​រូប​នេះ បាន​ផ្លាស់​ទ្រនំ​ចាស់​រក​ទ្រនំ​ថ្មី​ទៀត​ហើយ តាម​រយៈ​ការ​ចូល​ទៅ​ជ្រក​នៅ​ទូរទស្សន៍ PNN វិញ​ម្តង ។

ជុំវិញ​ការ​ដើរ​ចេញពី Town ចូល​ទៅ PNN នេះ នាំ​ឱ្យ​មាន​ពាក្យ​ខ្សឹបខ្សៀវ​ជា​ច្រើន​ថា អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ជើង​ចាស់ អ្នកស្រី​ពាន់ ភួង​បុប្ផា មាន​បញ្ហា​ទំនាស់​ជាមួយ​ថោ​ន ទើប​ប្តូរ​ទ្រនំ​នៅ​ពេល​នេះ ។

ប៉ុន្តែ​ក្នុង​ជំនួប​ជាមួយ​អ្នកស្រី​បុប្ផា នៅ​ថ្ងៃ​មង្គលការ​លោក​ញ៉ែ​ម សុគន្ធ កាលពី​ពេល​ថ្មី​ៗ​នេះ អតីត​អ្នកនិពន្ធ និង​ដឹកនាំ សម្តែង​របស់ CTN រូប​នេះ បាន​ប្រាប់​ថា កំពុង​ផលិត​រឿង​ថ្មី​មែន ដោយ​ថែម​ទាំង​បង្ហាញ​តារា​ស្រី ដែល​បាន​ជ្រើស​យក​សម្តែង​ក្នុង​រឿង​នោះ​ផង​ដែរ ប៉ុន្តែ​អ្នកស្រី​បុប្ផា មិន​និយាយ​រឿង​ចេញពី​ថោ​ន ចូល PNN នោះ​ឡើយ ។

អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​អ្នកស្រី ពាន់ ភួង​បុប្ផា ជា​ច្រើន​លើក កាលពី​ម្សិលមិញ​ដែរ តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ឡើយ ៕