Home ព័ត៌មានជាតិ

ព្រោះតែជំងឺ​វិបត្តិផ្លូវចិត្ត​ បានបណ្ដាលឳ្យព្រះសង្ឃមួយអង្គធ្វើអត្តឃាតចងកបានសម្រេច បង្កការភ្ញាក់ផ្អើល

ចែករំលែក

កំពង់ស្ពឺ៖ សង្ឃ​មួយអង្គ​គង់នៅ​វត្តភ្នំ​ស្រី​ស្រណោះ(ហៅ​ថ្ម​ពូក)មាន​វិបត្តិផ្លូវចិត្ត​បា​នស​ម្រ​ច​ចិត្ត​យក​ខ្សែរ​អង្រឹង​ចងក​ធ្វើអត្តឃាត បង្កឳ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះធ្វើកោសល្យវិច័យ ដែលករណីនេះកើតឡើងនៅវេលាព្រឹកថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៨ ​នៅ​ចំណុច​ភូមិ​ព្រៃ​វាវ​ ឃុំ​ធម្មតា​អរ ​ស្រុក​សំ​រោងទង ​ខេត្តកំពង់ស្ពឺ ។

ព្រះសង្ឃ​រងគ្រោះព្រះនាម ​សួង​​ សាយ​ព្រះជន្ម៦៩វស្សា ​ស្នាក់នៅ​វត្តកើតហេតុ ហើយបើតាមសង្ឃដីការបស់​សាមនេរ​ឈ្មោះ​ពេជ្រ សុខ​ឃឿន ព្រះជន្ម១៥ វស្សាបានឳ្យដឹងថា បាន​ប្រទះឃើញ​ព្រះសង្ឃ​រងគ្រោះ យក​ខ្សែ​អង្រឹង​ចង​ជាប់​និង​ធ្នឹម​រោង​ទទួលភ្ញៀវ​សុគត៌ មិនដឹង​តាំងពី​ពេលណា​មក​ទេ។ ប្រភព​ដដែល​បន្តថា​មូល​ហេតុដែល​ព្រះសង្ឃ​អង្គ​ខាងលើ​ធ្វើអត្តឃាត​ដោយសារ​តែមាន​ជំងឺ​ប្រចាំកាយ។

ក្រោយកើតហេតុ កម្លាំង​ជំនាញ​បច្ចេកទេស​បាន​ពិនិត្យ​ទៅលើ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​ទេ ​ដោយមាន​ការចូលរួម​ពី​ក្រុមប្រឹក្សាឃុំ​និង​លោក​មេភូមិ ​ហើយ​ក្រុមគ្រួសារ​សព​ក៏ទទួលស្គាល់​ថា​ព្រះសង្ឃ​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន ​រួច​ជំនាញ​បានប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕