Home ព័ត៌មានអន្តរជាតិ

រកឯណាបានហ្ន៎!​ មិត្តភក្ដិស្រឡាញ់គ្នាខ្លាំងមិនប្រចណ្ឌមិត្តប្រុស ដល់ថ្នាក់រស់នៅលើផ្ទះតែមួយ ហើយដេកបន្ទប់តែមួយ


ថៃ៖ ថ្មីៗនេះមានអ្នកលេងហ្វេសប៊ុកនៅក្នុងប្រទេសថៃជាច្រើនបានចាប់អារម្មណ៍ទៅលើបុរសម្នាក់ ដែលតែងថតរូបស្និទ្ធស្នាលជាមួយនារីស្រស់ស្អាតពីរនាក់ ប្រៀបដូចជាប្ដីប្រពន្ធ ដូចនេះហើយ ទើបអ្នកលេងហ្វេសប៊ុកទាំងនោះបានរិះគន់ថា ស្រីយកប្ដីមួយពីរនាក់ ហើយអ្នកខ្លះបានរិះគន់ថា ហេតុតែចង់ល្បីអ្វីក៏ហ៊ានធ្វើដែរ ។

ទាក់ទងជាមួយគ្នានេះ បានធ្វើឳ្យនារីម្នាក់ក្នុងចំណោមពីរនាក់ខាងលើ បានក្ដៅស្លឹកត្រជៀកយ៉ាងខ្លាំង ហើយបានចេញមុខបកស្រាយនៅគណនីហ្វេសប៊ុករបស់នាងឈ្មោះ Natcha Kobsab ថា តាមពិតមានតែនាងម្នាក់ប៉ុណ្ណោះដែលជាមិត្តស្រីរបស់មិត្តប្រុសនាង ដោយឡែកម្នាក់ទៀតនោះ គឺជាមិត្តភក្ដិជិតស្និទ្ធបំផុត សម្រាប់នាង និងមិត្តប្រុស រហូតដល់រស់នៅក្រោមដំបូលផ្ទះតែមួយ និងដេកនៅបន្ទប់តែមួយថែមទៀតផង​ ។

ក្រោយពីនារីខាងលើបានចេញមុខបកស្រាយបែបនេះ ក៏នៅតែមានអ្នកលេងហ្វេសប៊ុកជាច្រើននាក់មិនពេញចិត្ត ហើយនៅតែនិយាយៗដដែលថា ពួកនាងគ្រាន់តែចង់ល្បីនៅលើហ្វេសប៊ុកប៉ុណ្ណោះ ព្រោះចង់បានឳកាសទទួលបានការងារធ្វើច្រើន ៕
សហការី KBN
ប្រភព​៖ khaosod