ចែករំលែក

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មាន​ស្ត្រី​ជា​អាជីវករ​លក់ដូរ​ខោអាវ​ជជុះ នៅ​ផ្សារ​ដេប៉ូ​ម្នាក់​បាន​ចង់​.​ក​សម្លាប់​ខ្លួន​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត នៅ​នឹង​តូប​លក់ដូរ​របស់​ខ្លួន នៅ​ជាន់​ទី​១ ក្នុង​អាគារ​ផ្សារ​ដេប៉ូ ។

ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១ និង​១៥​នាទី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ផ្សារ​ដេប៉ូ ជាន់​ទី​១ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ ស្វាយ សុផល អាយុ​៦៣​ឆ្នាំ ជា​អា​ជីករ​លក់​ខោអាវ​ជជុះ ស្នាក់​នៅផ្ទះ​លេខ​១៥៦ E1 ផ្លូវ​១៨២ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​អាជីវករ​បាន​ចង​.​ក​ធ្វើ​អត្តឃាត​នឹង​ក្រមា ជាមួយ​ចម្រឹង​ដែក ហើយ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ស្ត្រី​ខាងលើ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ដឹង​ច្បាស់​នៅឡើយ​នោះ​ទេ ។

តាម​ប្រភព​ពី​អាជីវករ​ក្បែរ​តូប​ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​ស្ត្រី​រង​គ្រោះ​មាន​ទឹកមុខ ស្រពាប់​ស្រពោន តែ​មិន​ទាន់​បាន​សួរនាំ​អ្វី​ទាំងអស់ ស្រាប់តែ​មក​ដល់​ម៉ោង​កើតហេតុ គាត់​ក៏​បានឃើញ​ស្ត្រី​រង​គ្រោះ​ចងក​ជាប់​នឹង​បង្អួច ដោយ​យក​ក្រមា​ចង​ជាប់​នឹង​ចម្រឹង​បង្អួច ពេល​នោះ​គាត់​ក៏​បាន​ស្រែកហៅ​អាជីវករ​ផ្សេង​ទៀត ឲ្យ​មក​ជួយ​សង្គ្រោះ​ផង​ដែរ តែ​អកុសល គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​អន្តរាគមន៍ ។

ប្រភព​បាន​បន្ត​ថា ក្រោយ​កើតហេតុ ពួក​គាត់​បានឃើញ​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​មក​ដល់ តែ​មិនមែន​សោកស្តាយ​រឿង​ម្តាយ​ស្លាប់​នោះ​ទេ គឺ​បាន​ឈ្លោះ​គ្នា​ផ្អើល​ផ្សារ នាំ​ឲ្យ​ក្រុម​អាជីវករ​ហួសចិត្ត​គ្រប់​គ្នា​។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើ​កោសល្យវិច័យ​លើ​សាកសពស្ត្រី​រង​គ្រោះ ៕