Home ព័ត៌មានអន្តរជាតិ

ឆ្លាតណាស់ជនសង្ស័យម្នាក់ មុននឹងទៅប្លន់ហាងមាស បានទៅឳ្យគេធ្វើមុខឳ្យដូចជនជាតិបារាំង

ចែករំលែក

ថៃ៖ ថ្មីៗនេះ ជនសង្ស័យជនជាតិថៃម្នាក់ បានតុបតែងមុខឳ្យដូចពួកបារាំង ហើយបានចូលប្លន់នៅហាងមាសមួយកន្លែងបានសម្រេច ដោយបានមាសចំនួន ៥បាត (មានថៃ១បាតស្មើរនឹងសាច់ប្រាក់ជាង ៥៧០ដុល្លារ) ហើយគេចខ្លួនបាត់ស្រមោល​ ប៉ុន្តែក្រោយមកសមត្ថកិច្ចក៏តាមចាប់ខ្លួនបានសម្រេច ក្រោយពេលម្ចាស់ហាងតុបតែងមុខមួយកន្លែងទូរស័ព្ទរាយការណ៍ ឳ្យសមត្ថកិច្ចទៅប្រមូលវីដេអូដែលថតបានក្នុងកាមេរ៉ាសុវត្ថិភាពនៅហាងរបស់ខ្លួន ខណៈពេលដែលជនសង្ស័យបានចូលទៅតុបតែងមុខដើម្បីបន្លំខ្លួននៅទីនោះ ។

ជនសង្ស័យខាងលើបានប្រព្រឹត្តសកម្មភាពនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងស្រុកបួថង ខេត្តថាក់បុរី ប្រទេសថៃ និងត្រូវបានចាប់ខ្លួននៅហាងលក់មាសតូចៗក្នុងខេត្ត ព្រមទាំងបានដកហូតមាសចំនួន ២៤បាតពីខ្លួនរបស់ជនសង្ស័យផងដែរ ។

ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា មុនធ្វើសកម្មភាពខ្លួនបានចូលទៅតុបតែងមុខឳ្យដូចជនជាតិបារាំងនៅក្នុងហាងធ្វើមុខមួយកន្លែង ដោយកុហក់ម្ចាស់ហាងថា ធ្វើដើម្បីទៅលួងលោមប្រពន្ធសុំត្រូវគ្នា ប៉ុន្តែការពិតគឺដើម្បីងាយស្រួលក្នុងការប្រព្រឹត្តសកម្មភាពប្លន់ទៅវិញទេ ។

ក្រោយចាប់ខ្លួនប៉ូលិសបានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅដាក់ទោសតាមច្បាប់ ៕
សហការី KBN
ប្រភព៖ kapook