សហរដ្ឋអាមេរិក៖ យោងតាមការឲ្យដឹងពីសារព័ត៌មានរបស់អាមេរិក បានរាយការណ៍ថា យន្តហោះចម្បាំងកងម៉ារីនអាមេរិក២គ្រឿង បានប៉ះទង្គិចគ្នា ក្នុងអំឡុងពេលហោះប្រតិបត្តិការចាក់ប្រេង នៅឈូងសមុទ្ររបស់ប្រទេសជប៉ុន ហើយក្នុងគ្រោះថ្នាក់នេះដែរ មន្ត្រីក្រសួងការពាជាតិអាមេរិក ​បានប្រាប់ប្រភពរ៉យទ័រថា នៅលើយន្តហោះ មានអាកាសយានិក៥នាក់ នៅលើយន្តហោះ C-130 និង២នាក់ទៀត នៅលើយន្តហោះ F-18។

ប្រភពដដែលបានបន្តថា យន្តហោះដែលបុកគ្នាមាន យន្តហោះចម្បាំងប្រភេទ F-18 និងយន្តហោះ C-130 ដឹកប្រេង ហើយហេតុការណ៍បានកើតឡើង ខណៈដែល​ហោះចាកចេញពី​បន្ទាយ Iwakuni ភាគខាងត្បូង​ជប៉ុន។ បច្ចុប្បន្ននេះ ប្រតិបត្តិការសង្គ្រោះ​បានកំពុងធ្វើឡើង ដោយសារមូលហេតុ យន្តហោះនោះ «មានបញ្ហា (ខូច)»។

ទោះបីជាយ៉ាងណា មិនទាន់មានប្រភពណាមួយ អះអាងពីព័ត៌មានលំអិតពិតប្រាកដ នៃមូលហេតុច្បាស់លាស់នោះទេ តែបើតាមអ្នកនាំពាក្យកងម៉ារីនអាមេរិក នៅមូលដ្ឋាន Okinawa បានប្រាប់អ្នកសារព័ត៌មានថា កងម៉ារីនម្នាក់ត្រូវបានសង្គ្រោះរួចផុតពីគ្រោះថ្នាក់នោះផងដែរ ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះទាហានអាមេរិក ប្រមាណ៥ម៉ឺននាក់ បានកំពុងឈរជើងនៅក្នុងប្រទេសជប៉ុន ៕

ប្រភព៖ Router