Home តារាជាតិ

ក្រោយពីមានរឿងអាស្រូវ បេនី យ៉ាំង បានទម្លាយមុខមាត់ កាលពីនាងនៅក្មេង និងពេលមិនទាន់កែសម្ផស្ស


សិល្បៈ ៖ ទីបំផុតតារាសម្តែង ដែលមានរឿងអាស្រូវកាលពីពេលថ្មីៗនេះ បានបង្ហាញរូបភាពជាច្រើនសន្លឹក ដោយបង្ហាញពីមុខមាត់របស់នាង កាលពីនៅវ័យកុមារភាព ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលជាមួយនិងរូបថតដ៏គួរឲ្យស្រលាញ់ របស់នាងកាលពីនៅក្មេង ។

ជាមួយគ្នានេះដែរ នាងក៏បានបញ្ចេញនូវរូបភាពមុខរបស់នាង កាលពីនាងមិនទាន់កែសម្ផស្ស ហើយកាលនោះនាងមិនសូវចេះតែងខ្លួន និងផាត់មុខនៅឡើយទេ ចំណែកឯការស្លៀកពាក់វិញក៏ប្លែកពីគេ ដោយមើលទៅខុសប្លែកពីរូបភាពបច្ចុប្បន្នឆ្ងាយតែម្តង តែដោយសារតែនាងមានបញ្ហាច្រមុះរបស់នាង ទើបបច្ចុប្បន្ននាងតែងតែបិតមុខ រាល់ពេលចេញដើរនៅខាងក្រៅ ។

ក្រោយពីបាត់មុខពីសិល្បៈមួយរយៈមក គេបានដឹងថា នាងមានមុខជំនួញផ្ទាល់ខ្លួនរបស់នាង ហើយវាបានធ្វើឲ្យនាងទទួលជោគជ័យយ៉ាងខ្លាំងផងដែរ រហូតដល់នាងអាចទិញផ្ទះ ឡានទំនើប បង្ហោះអួតតារាផ្សេងៗទៀត ហើយនាងក៏បានចាប់យក មុខរបរបន្ថែមផ្សេងៗទៅតាមទីផ្សារក្នុងស្រុកផងដែរ ៕