Home ព័ត៌មានសេដ្ឋកិច្ច

ហង្សមាស ត្រៀមផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រកួតសម្រស់ Miss World 2018 (វីដេអូ)


បវរកញ្ញាតំណាងជាតិរបស់ប្រទេសនីមួយៗ កំពុងតែត្រៀមខ្លួនបង្ហាញសម្រស់និងសមត្ថភាពនៅលើ ឆាកផ្តាច់ព្រ័ត្ររបស់កម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក Miss World ឆ្នាំ 2018 ដែលនឹង ប្រព្រឹត្តិឡើងនៅក្នុងខេត្ត HAINAN ប្រទេសចិន។

ប្រជាជននៅក្នុងប្រទេសកម្ពុជាទាំងមូលក៏អាចទស្សនាបាននូវកម្មវិធីដ៏អស្ចារ្យនេះតាមរយៈការផ្សាយ បន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV នាថ្ងៃសៅ ទី8 ខែធ្នូ ឆ្នាំ2018 វេលាម៉ោង 6 ល្ងាច តទៅផងដែរ។

តើបវរកញ្ញាតំណាងប្រទេសមួយណាដែលនឹងទទួលបានមកុដរាជនីសម្រស់លើលោកមួយនេះ? កុំភ្លេចរង់ចាំទស្សនាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV នាថ្ងៃសៅ ទី8 ខែធ្នូ ឆ្នាំ2018 វេលាម៉ោង 6 ល្ងាច៕