Home ព័ត៌មានសេដ្ឋកិច្ច

គ្លីនិកថែរក្សាសម្ផស្សហ្វេសឡាញបង្កើតកម្មវិធីមនុស្សធម៌ ជួយដល់កុមារឆែបមាត់នៅកម្ពុជា


ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ផេកហ្វេសប៊ុករបស់គ្លីនិកថែរក្សាសម្ផស្ស FaceLine Cambodia បានបង្ហោះនូវរូបថត និងសរសេរនៅសារខ្លីមួយថា “គ្លីនិកហ្វេសឡាញសូមថ្លែងអំណរគុណ Dr. Jung និង គ្លីនិក 4ever Plastic Surgery/Skin Clinic GB ដែលជាគ្លីនិកដ៏ល្បីនៅប្រទេសកូរ៉េ ក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកទេស ដល់គ្លីនិកយើងខ្ញុំ។ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនរបស់គ្លីនិកហ្វេសឡាញដែលបានចូលរួមសកម្មភាពមនុស្សធម៌ ក្នុងការបរិច្ចាគជូនដល់ Operation Smile នាក្នុងឱកាសនេះដែរ”។

សកម្មភាពនេះបានបង្ហាញឲ្យឃើញអំពីទឹក ចិត្តសប្បុរសរបស់គ្លីនិក FaceLine Cambodia និងអតិថជនរបស់គាត់ ដែលបង្កើតកម្មវិធីមនុស្សធម៌នេះដើម្បីចូលរួមជួយ ដល់អង្គការ Operation Smile ក្នុងការជួយដល់ កុមារខ្មែរ ដែលមានបញ្ហាឆែបមាត់ពីកំណើត។
នេះជាសកម្មភាពដែលគួរឲ្យកោតសសើរយ៉ាងខ្លាំង ដែលគ្លីនិកថែរក្សាសម្ផស្សអាចជួយគិតគូរដល់ កុមារឆែបមាត់កម្ពុជាបែបនេះ។
ក្រុមការងាររបស់សារពត័មានយើង បានដឹងទៀតថាគ្លីនិកថែរក្សាសម្ផស្សហ្វេសឡាញ គឺជាគ្លីនិកមួយដែលស្តង់ដាបំផុតនៅកម្ពុជា។

ប្រភពត៌មាន FaceLine Cambodia