ថៃ៖ ដោយសារតែមួយរយៈខ្លីចុងក្រោយនេះ កើតមានករណីដាក់ថ្នាំសម្រើប លើស្ត្រីភេទជាញឹកញាប់ រហូតដល់មានការចុះផ្សាយយ៉ាងព្រោងព្រាតនៅលើសាព័ត៌មាននានា ក៏ដូចជាបណ្ដាញទំនាក់ទំនងសង្គមផងនោះ អជ្ញាធរថៃបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបរាល់សកម្មភាពដដែលៗនេះ មិនតែប៉ូលិសកាលពីប៉ុន្មានថ្ងៃមុននេះ ប៉ូលិសខេត្តនគររាជសីម៉ា បានឈានទៅដល់បង្ក្រាបទីតាំងលក់ថ្នាំសម្រើបមួយកន្លែងស្ថិតក្នុងឃុំឆមែវ ស្រុកឡាំឆាមេឆៃ ព្រមទាំងឃាត់ខ្លួនបានម្ចាស់ទីតាំង និងដកហូតថ្នាំសម្រើបជាច្រើនប្រភេទ ដែលគិតជាទំហំទឹកប្រាក់ចំនួន ៥ម៉ឺនបាត (ជាង ១៥០០ដុល្លារ) ។

ប្រភពព័ត៌មានបានឳ្យដឹងថា​ ទីតាំងខាងលើនេះ គឺបើកលក់ថ្នាំជំនួយផ្លូវភេទតាម Online យ៉ាងសកម្ម រហូតដល់ប៉ូលិសចុះទៅពិនិត្យមើលឃើញថា សុទ្ធតែថ្នាំសម្រើប មានទាំងថ្នាំគ្រាប់ និងទឹក ទើបឈានដល់ចាប់ខ្លួនម្ចាស់ទីតាំងដែលមានឈ្មោះថា បុល សៀនរាន ភេទស្រី ។

ប៉ូលិសបានឳ្យដឹងថា ម្ចាស់ទីតាំងបានបង្កើតរបរខុសច្បាប់ ដែលអាចមានស្ថានភាពទម្ងន់ទោសជាប់ពន្ធនាគារមិនលើសពី ៥ឆ្នាំ ព្រមទាំងពិន័យជាទឹកប្រាក់ចាប់ពី ១ម៉ឺនបាត (៣០០ដុល្លារ) ឡើងទៅ ។

សូមបញ្ជាក់ថា កន្លងមកនេះមានករណីដាក់ថ្នាំសម្រើបទៅលើស្ត្រីភេទ ជនជាតិថៃជាច្រើននាក់ ជាក់ស្ដែងថ្មីៗ នារីស្រស់ស្អាតពីរនាក់ហើយ ដែលរងគ្រោះដោយសារថ្នាំសម្រើប ហើយបើមើលតាមអាការៈរបស់ពួកនាងគឺក្ដៅរោលរាល បាត់បង់សតិជាមនុស្ស ដែលងាយស្រួលឳ្យជនល្មើសធ្វើអ្វីបានតាមចិត្តទាំងអស់ ៕
សហការី KBN
ប្រភព៖ khaosod