ថៃ៖ ចោរស្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានដើរលួចសម្លៀកបំពាក់ជាច្រើនតូបនៅផ្សារមួយកន្លែងក្នុងប្រទេសថៃ ហើយមុននឹងឈានដល់ការចាប់ខ្លួន សមត្ថកិច្ចក៏បានប្រមូលវីដេអូថតដោយកាមេរ៉ាសុវត្ថិភាព ដើម្បីងាយស្រួលក្នុងការកំណត់ភិនភាគជនសង្ស័យ ។

” alt=”” />

យោងតាមការពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាពនៅតូបលក់ខោអាវចុងក្រោយដែលចោរស្រីខាងលើទៅលួចបានបង្ហាញឳ្យឃើញថា​ ខណៈដែលមានមនុស្សជាច្រើនដើរទៅមកក្នុងផ្សារ នារីជាជនសង្ស័យក៏បង្ហាញខ្លួួន ហើយដោយសារតែម្ចាស់តូបរវល់តែតុបតែងខ្លួន ក៏បានបើកឳកាសល្អឳ្យុជនសង្ស័យដើរលួចសម្លៀកបំពាក់តាមចិត្ត ហើយនាងក៏បានដើរចេញទៅធ្វើព្រងើយ ចំណែកម្ចាស់តូបក៏នៅតែតុបតែងមុខធ្វើព្រងើយដែរ ។

យ៉ាងណាក្ដីគេក៏ពុំបានដឹងដែរថា តើម្ចាស់តូបសម្លៀកបំពាក់មួយណាជាអ្នកឆោឡោថាបាត់ខោអាវមុនគេ ដឹងត្រឹមថា នារីសង្ស័យត្រូវបានចាប់ខ្លួនបន្ទាប់ពីបានចេញពីផ្សារតែបន្តុិចប៉ុណ្ណោះ ៕