កញ្ចប់ប្រូម៉ូសិនពិសេសដែលក្រុមហ៊ុនអុិនធឺណិត Today Communication បាននឹងកំពុងផ្តល់ ជូនអតិថិជនតាំងពីខែវិច្ឆិកាមកនោះនៅមិនទាន់បញ្ចប់នោះទេ។ កញ្ចប់ប្រម៉ូសិនពិសេសនោះគឺភ្ជាប់អុិនធឺណិត ១Connection នឹងថែមជូន ១Connection ឥតគិតថ្លៃសម្រាប់កញ្ចប់ Business Broadband Internet (BBI) និង Dedicated Broadband Internet (DBI)>>។

លោក ចន្ធី សុធន ដែលជានាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនអុិនធឺណិត Today Communication បានបញ្ជាក់ថា <<កញ្ចប់សេវាកម្មនេះនឹងផ្តល់ភាពងាយស្រួល និងជួយកាត់បន្ថយ ការចំណាយរបស់បណ្តាលក្រុមហ៊ុនទាំងអស់ ជាពិសេសគឺសម្រាប់បណ្តាលក្រុមហ៊ុន ឬសហគ្រាសដែលមានសាខាចាប់ពី ២ឡើងទៅ។ ហើយយើងនៅតែបន្តរខិតខំផ្តល់ជូន​ អតិថិជនទាំងអស់នូវសេវាកម្មអុិនធឺណិតប្រកបដោយគុណភាព ភាពជឿទុកចិត្ត ហើយក្នុងនោះដែរយើងសង្ឃឹមថាកញ្ចប់ប្រូម៉ូសិននេះជាផ្នែកមួយអាចជួយសម្រួលដល់ការ​ ចំណាយដល់បណ្តាលក្រុមហ៊ុន និងសហគ្រាសទាំងឡាយបានមួយផ្នែក>> ។

លោកបានបន្ថែមទៀតថា ក្រុមហ៊ុនក៏មានជាកញ្ចប់សេវកម្មផ្សេងៗ ជាច្រើនទៀតផងដែរ សម្រាប់ជាជម្រើសដល់អ្នកប្រើប្រាស់ដែលមានដូចជា Today xFast, Dark Fiber, Layer-2 VPN (DPLC), Today Co-Location និង Value Added Services។

សូមបញ្ជាក់ជូនផងដែរថាកញ្ចប់អុិនធឺណិត​ Business Broadband Internet (BBI) គឺជាដៃគូដំណោះស្រាយបណ្តាញ លំដាប់ខ្ពស់សម្រាប់អាជីវកម្មរបស់អ្នកនៅ ទូទាំងប្រទេសកម្ពុជា។ កញ្ចប់អុិនធឺណិត BBI គឺសាកសមបំផុតសម្រាប់ជួយអោយអាជីវកម្ម របស់អ្នកដំណើរការកាន់តែរលូន។ ចំណែកឯកញ្ចប់អុិនធឺណិត Dedicated Broadband Internet (DBI) គឺជាកញ្ចប់អិុិនធឺណិតសម្រាប់អាជីវកម្មខ្នាតធំ ដែលត្រូវការប្រើប្រាស់អុិនធឺណិតកម្លាំង ខ្លាំង។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៏!