ISUZU សូមណែនាំម៉ូដែលថ្មី “ISUZU D-max Blue Power Concert”, រថយន្ត Pick-up ស៊ែរីថ្មីបំផុតលំដាប់ពិភពលោក​ ដែលបានតាំងបង្ហាញនូវ ក្នុងការប្រគំតន្ត្រី ISUZU D-Max Blue Power រំលេចចេញនូវរូបភាពថ្មីស្រឡាង ជាមួយនឹងផ្នែកខាងក្រៅដ៏ស្រស់ស្អាត ធន់ រឹងមាំ ភ្លឺរលោង រថយន្តស៊េរីថ្មីនេះ រំលេចដោយភាពប្រណិត និង មុខងារជាច្រើននៅផ្នែកខាងក្នុង។​

លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏ល្អឥតខ្ចោះក្នុងការធ្វើដំនើរ។​ យើងខ្ងុំមានក្តីសោមនស្សរីករាយ សូមនាំមកជូនប្រជាជនកម្ពុជានូវបទពិសោធន៍ដើម្បីក្លាយជាម្ចាស់រថយន្ត ISUZU ស៊េរីថ្មី ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ នេះតទៅ។

លោក Shuichiro Mori, អគ្គនាយកនៃក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា ឯ.ក – ក្រុមហ៊ុនចែកចាយផ្តាច់មុខ រថយន្ត ISUZU Pick-Up និង SUV ក្នុងប្រទេសកម្ពុជា បានថ្លែងថា “ យើងខ្ងុំទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា​ ក្នុងរយៈពេល ៣ឆ្នាំកន្លងមក។ រថយន្ត ISUZU Pick-Up ត្រូវបានលក់ដាច់យ៉ាងខ្លាំងជាបន្តបន្ទាប់ ពីព្រោះអតិថិជនមានទំនុកចិត្តលើ ​គុណភាពរថយន្ត ភាពធន់ រឹងមាំ សន្សំសំចៃប្រេង រួមទាំងមជ្ឈមណ្ឌលថែទាំរថយន្តកំរឹតស្តង់ដាផងដែរ ។

ក្រុមហ៊ុន ISUZU ពេលនេះ សូមណែនាំនូវរថយន្ត Pick-Up ម៉ូដែល “ISUZU D-Max Blue Power” បង្ហាញនូវរូបភាពថ្មីស្រឡាងគ្រប់ជ្រុងជ្រោយ បែប Sport និង Cutting Edge បច្ចេកវិទ្យាថ្មី។ ផ្នែកខាងក្នុង រំលេចដោយភាពប្រណិតនៅក្នុងកាប៊ីនអ្នកដំណើរ ដែលនាំមកនូវមុខងារជាច្រើន។ ដើម្បីបំពេញនូវតំរូវការដែលមានកំណើនយ៉ាងខ្លាំងក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងត្រីមាសទី៤នេះ យើងខ្ញុំបានរៀបចំ ការប្រគុំតន្ត្រី “Isuzu D-Max Blue Power” ដើម្បីតាំងបង្ហាញរថយន្ត Pick-Up “ISUZU D-Max Blue Power” ម៉ូដែលថ្មីជាផ្លូវការ នូវដើមខែធ្នូនេះ នៅមុខសាលមហោស្រពកោះពេជ្រ។

ការប្រគុំតន្ត្រីនេះចូលរួមដោយតារាល្បីៗជាច្រើនដូចជា លោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រ សោភា លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគ និង កញ្ញា ប៉ាក គីមមួយ ។ យើងខ្ញុំសង្ឃឹមថា “Isuzu D-Max Blue Power” ​ នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងដូចដែលទទួលបានកន្លងមក។ 

លើសពីនេះទៅទៀត ទស្សនិកជនមាន​​​ឱកាសឈ្នះរង្វាន់ រហួតដល់ ១០០​ រង្វាន់ដែលមានតំលៃសរុបច្រើនជាង $35,000។

លោក Shuichiro Mori បានបន្ថែមថា “ទស្សនិកជនអាចចូលរួមលេងហ្គេមនិងសកម្មភាពជាច្រើនទៀតដែលរៀបចំដោយ ISUZU ហើយនឹងមាន​​ឱកាសឈ្នះរង្វាន់ធំ រថយន្ត ISUZU D-Max Blue Power Spark (4×2) តំលៃ $30,900។ បន្ថែមពីនេះទៅទៀត ការចូលរួមទស្សនាការប្រគុំតន្ត្រី ​ISUZU D-Max Blue Power មានន័យថាលោកអ្នក បានចូលរួមចំណែកវិភាគទានសប្បុរសធម៍ ព្រោះចំនូលមួយផ្នែកដែលបានពីការលក់សំបុត្រនឹងបរិច្ចាកទៅកាន់មន្ទីរពេទ្យគន្ធៈបុប្ផា។

“Isuzu D-Max Blue Power” រថយន្ត Pick-Up រចនាបថថ្មីលំដាប់ពិភពលោកគ្មានគូរប្រៀប
ថ្មី! ប៉ាណាមុខក្រូម៉េដែលមានការរចនាថ្មី កំលាំងអនុភាពគ្មានគូរប្រៀប ខ្លាំងជាងមុន
ថ្មី! ភ្លើងបំភ្លឺពេលថ្ងៃ ប្រភេទ Bi-LED បច្ចេកវិទ្យាថ្មី ផ្តល់ភាពភ្លឺច្បាស់ជាងមុន តែស៊ីថាមពលតិច ជាមួយការប្តូរបាន 4 កំរិត
ថ្មី! យ៉ាន់ស្ព័រ ខ្នាត 18 អ៊ីញ ដ៏ទាក់ទាញ ស្រស់ស្អាត លេចធ្លា
ថ្មី!​ កៅអីអង្គុយជាប្រភេទពួកស្បែក ពណ៌ត្នោត ផ្ដល់ផាសុកភាព និងភាពប្រណិត
ភ្នាក់ដែ ទន់ ភ្លឺរលោង center-of-console មានគំរបភ្លឺរលោង ដែលមានរំលេច សញ្ញា 
D-Max នៅខាងមុខ console
ការរចនាថ្មី ចុងក្រោយ “ISUZU D-Max Blue Power” មាន 3 ម៉ូដែលសំរាប់គ្រប់ចំនង់ចំនូលចិត្ត!

ISUZU D-Max Blue Power V-Cross 4×4 Extreme ប្រភេទ sport off-road Pick-Up ការរចនាកំលាំងអនុភាព ទាំងខាងក្នុង និងខាងក្រៅ។​ ប្រព័ន្ធ Transmission អេឡិចត្រូនិច – Terrain Command – ប្រើប្រាស់កង់ 2 និង កង់ 4 drive (ប៉ុង1 និង ប៉ុង2) អនុភាព off-road ជំនះឧបសគ្គ។ ផាសុកភាពខ្ពស់ ធន់ រឹងមាំ ជារថយន្តពិតប្រាកដសំរាប់បើកបរ off-road ។
ថ្មី! ISUZU D-Max Blue Power Cab 4: កំពូលរថយន្ត Pick-Up ទ្វារ 4 លេចធ្លោគ្រប់ជ្រុងជ្រោយ ទាំងសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួន និង សំរាប់មុខជំនួញ។
ថ្មី! ISUZU D-Max Blue Power Spark: កំពូលរថយន្តសំរាប់ដឹកជញ្ជូនធន់ធ្ងន់ រចនាសំរាប់ ការប្រើប្រាស់កំរិតធ្ងន់ ចំនុះធ្ងន់ ធំទូលាយ គ្រប់លក្ខខ័ណ្ឌដឹកជញ្ជូន។​ មានទាំងប្រភេទ 4×2 និង 4×4
ជាពិសេស! រថយន្តនេះមាន 3 ពណ៍សំរាប់ជ្រើសរើស Etna Red, Zermatt Silver, and Polynesian Blue

សូមអញ្ជើញលោកអ្នកមកចូលរួមការបើកបរសាកល្បង និង ទទួលយកបទពិសោធន៍ពីរថយន្តលំដាប់ពិភពលោក “ISUZU D-Max Blue Power” នៅក្រុមហ៊ុន K(Cambodia) Co., Ltd. ភូមិក្បាលដំរី សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។ លេខទូរស័ព្ទ 023 950 084 ក៏ដួចជាពត៍មាននៅក្នុង គេហទំព័រ និង ចូលរួមកម្មវិធីជាច្រើនដើម្បីឈ្នះរង្វាន់ផ្សេងៗ តាមរយៈFacebook៖ ISUZU Cambodia។