Home តារាជាតិ

វត្តមានតារាស្រីស្រស់ស្អាត ២ដួង បានឆ្លៀតពេលទៅលេងកូនស្រីពៅរបស់លោក ខេមរៈ សិរីមន្ត ដល់មន្ទីរពេទ្យ

ចែករំលែក

សិល្បៈ៖ កាលពីពេលថ្មីៗ ភរិយារបស់តារាចម្រៀង ខេមរៈ សិរីមន្ត​ បានសម្រាលបានកូនស្រីម្នាក់គួរឳ្យស្រឡាញ់ និងបានដាក់ឈ្មោះថ​ា មន្ត រាជនី ។

ជាមួយនឹងកំណើតកូនទី៣ របស់លោក ខេមរៈ សិរីមន្ត នេះគេឃើញមានការសាទរយ៉ាងខ្លាំងពីសំណាក់មហាជន អ្នកគាំទ្រ ក៏ដូចជាមិត្តសិល្បៈជាច្រើននាក់ផងដែរ ហើយជាក់ស្ដែងសម្រាប់ កញ្ញា ឳក សុគន្ធកញ្ញា ដែលជាមិត្តស្និទ្ធស្នាលជាងគេជាមួយលោក​ ខេមរៈ សិរីមន្ត ក៏បានឆ្លៀតពេលដ៏មរមាញឹករបស់ខ្លួន ដើម្បីទៅលេងជាមួយទារិកា មន្ត រាជនី ទៀតផង ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃម្សិលមិញនេះ កញ្ញា សុខ​ ពិសី ក៏បានឈាងទៅលេងកូនស្រីតូចរបស់លោក ខេមរៈ សិរីមន្ត និងភរិយាផងដែរ ដែលបានធ្វើឳ្យអ្នកគាំទ្ររំភើបយ៉ាងខ្លាំង ត្បិតតែពេលនេះលោក​ ខេមរៈ សិរីមន្ត និងកញ្ញា​ សុខ ពិសី បានបែកទ្រនំហើយយ៉ាងណាលក្ដី ក៏សម្ព័នមិត្តភាពរបស់ពួកគាត់មិនប្រែប្រួលឡើយ ៕

សហការី KBN