ចែករំលែក

ថៃ៖ ថ្មីៗនេះអតីតតារាសិចនាង natkejsarin បានបង្ហោះសារមួយនៅលើគណនី​ Instagram របស់នាង ដោយនិយាយថា​ ខណៈដែលនាងកំពុងថតកម្មវិធីស្ដីអំពីបញ្ហាសុខភាពផ្លូវភេទបុរស ដែលមានឈ្មោះថា Room69 by natkejsarin ស្រាប់តែក្រុមការងាររបស់នាងម្នាក់បានហូរឈាមច្រមុះបង្កឳ្យមានការភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំង ដែលសង្ស័យថា​ បុរសរូបនោះពុំអាចទ្រាំបានជាមួយភាពសិចស៊ីរបស់នាង ។

សូមបញ្ជាក់ថា​ កម្មវិធី Room69 by natkejsarin​ គឺជាកម្មវិធីសុខភាពផ្លូវភេទរបស់បុរសៗ ដែលស្រឡាញ់ភេទដូចគ្នា ដែលមាននាង​ natkejsarin ជាអ្នករៀបចំកម្មវិធីនេះ ។ natkejsarin ដែលប្រិយមិត្តស្គាល់ច្បាស់តាមរយៈឈ្មោះ Nong Natt គឺជានិមិត្តរូបនៃតារាសិចស៊ីក្នុងប្រទេសថៃ មិនត្រឹមតែប៉ុណ្ណោះនាងក៏ជាអតីតតារាសិចផងដែរ ដែលកាលនោះដោយសារតែជីវភាពទើបបង្ខំឳ្យនាងធ្វើបែបនេះ ៕
សហការី KBN
ប្រភព៖ khaosod