បរទេស៖ នារីរូស្រស់ម្នាក់​ របួសបាក់កជើង​ បន្ទាបើពីធ្វើសកម្មភាពលោតលេងនៅលើ់ទឹក​ ដែលមានកម្រាសឮដ៏ក្រាស់ ខណៈដែលនាងគិតថា វាមានកម្រាស់ស្ដើងសមល្មមឳ្យ នាងលោតបំបែកបាន​​។​
នារីខាងលើមានឈ្មោះ​ វីតូរៀ​ ជនជាតិរុស្ស៊ី​ ហើយទីតាំងកើតហេតុ គឺស្ថិតនៅក្នុងតំបន់ បាទ្យាធីហា​ ទីក្រុងមូស្គូ​ ប្រួទេសរុស្ស៊ី ។

យោ​ងតាមវីដេអូឃ្លីបបានបង្ហាញឳ្យឃើញថា នារីខាងលើបានដោះសម្លៀកបំពាក់ចេញ ហើយក៏បានរត់យ៉ាងលឿនសំដៅទៅរកបឹងមួយដែលកក ទៅជាទឹកកកទៅហើយ ។​

ភ្លាមនោះ​​ វីតូរៀ ក៏បានលោតទៅទាំងកម្រោល ដោយនឹកស្មានថា​នាងអាចបំបែកផ្ទាំងទឹកកបាន តែផ្ទុយទៅវិញទឹកកនោះ ពុំបានបែកឡើ់យដោយគ្រាន់តែប្រេះបន្តិចតែប៉ុណ្ណោះ ប៉ុន្តែកជើងឆ្វេងរបស់នាងទេ ដែលបាក់នោះ ។
ក្រោយកើតហេតុ វីតូរៀ ត្រូវបានមិត្កភក្ដិនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យ និងសម្រាកដើម្បីរង់ចាំរបួសជាសះស្បើ់យ ៕
សហការី​ KBN
ប្រភព៖ khaosod