Home ព័ត៌មានជាតិ

បុរសកំណាចម្នាក់ ត្រឡប់ពីជក់កញ្ឆា កាប់ប្រពន្ធរយះក្បាល


ខេត្តកំពង់ស្ពឺៈ​ បុរសកំណាចម្នាក់ ទើបនឹងចេញពីជក់កញ្ឆា ដើរមកដល់ផ្ទះ បង្កជម្លោះនៅក្នុងគ្រួសារ ហើយផ្ទុះនូវកំហឹងយ៉ាងក្រេវក្រោធ ស្ទុះទៅទាញកាំបិតប័ុតោង វាយក្បាលប្រពន្ធ បណ្ដាលឲ្យបែកហូរឈាម​ជោកខ្លួន (រង​របួសធ្ងន់)​ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​នៅ​ក្នុងភូមិ​ក្រាំង​ពញា ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ។

បើតាមសម្ដីប្រពន្ធរបស់ជនសង័្សយ បានឲ្យដឹងថា ប្ដីរបស់នាងជាមនុសុ្សញៀនកញ្ឆា ហើយគាត់តែង​តែ​ជក់ស្ទើរតែរៀងរាល់ថ្ងៃ និងមិនសូវគិតគូរពីរឿងរកស៊ីចិញ្ចឹមកូនប្រពន្ធនោះឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ ប្ដីរបស់នាង គិតតែពីដើរបាត់ៗពីផ្ទះ​ ព្រលឹមចេញ ព្រលប់ចូល ហើយឧស្សាហ៍រករឿង និងវាយប្រពន្ធកូនជាញឹកញាប់។ លុះមកដល់ថ្ងៃកើតហេតុ បន្ទាប់ពីប្ដីរបស់ានាងវិលត្រឡប់មកពីជក់កញ្ឆាវិញ ក៏រករឿងនាងដូចសព្វមួយដង។ ប៉ុន្តែដោយសារនាងអត់ធ្វើទ្រាំនឹងទង្វើរបស់ប្ដីលែងបាន ទើបនាង​តបត ស្រាប់​តែប្ដី​របស់នាង​ បានស្ទុះទៅទាញកាបិតប័ុងតោ ចេញពីជើងក្រានបាយ (ចង្រ្កាន) យកមកវាយក្បាលនាងពេញទំហឹង បណ្ដាលឲ្យបែកហូរឈាមស្រោចពេញខ្លួន។

មន្រ្ដីនគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៅក្នុងគ្រួសារ ហើយត្រូវបានសមត្ថកិច្ចនោះ ​ឈ្មោះ សាក់ អ៊ិ​ន អាយុ​៤៤​ឆ្នាំ។ រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ អឿ​ន ពៅ​អូន អាយុ​៤៥​ឆ្នាំ។ ពួក​គេ​ទាំង​២​នាក់ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ។

ក្រោយ​ពេល​កើតហេតុ អ្នកភូមិបានរាយការណ៍ទៅ​សមត្ថកិច្ចឲ្យ​ចុះ​ឃាត់ខ្លួនជនសង័្សយ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ដោយឡែកជន​រងគ្រោះ ត្រូវបានសាច់ញាតិ និងអ្នកភូមិដឹកបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក។