ហ្វេសប៊ុក៖ ថ្មីៗនេះមានព័ត៌មានជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ចុះផ្សាយអំពីតារាចម្រៀងជើងចាស់លោក នូ ស៊ិប ធ្លាក់ខ្លួនឈឺធ្ងន់ដល់ថ្នាក់និមន្តព្រះសង្ឃមកសូត្រមន្តដល់ផ្ទះ ដែលជាហេតុនាំឱ្យមានការចែករំលែក និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ។

យ៉ាងណាមិញទាក់ទងជាមួយគ្នានេះ ស្រាប់តែ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក បកស្រាយថា តាមពិតក្នុងអំឡុងពេលដែលមានព័ត៌មានថា លោក នូ ស៊ិប ធ្លាក់ខ្លួនឈឺដេកកន្ទេលនោះ គឺលោកកំពុង​តែឈរ​ច្រៀង​យ៉ាង​ពីរោះ​រណ្ដំ នៅក្នុង​ភោជនីយដ្ឋាន​7ប្រាយ2 ។

លោក ​ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានឱ្យដឹងយ៉ាងដូច្នេះថា «គេចេះតែ​បង្ហោះតាម FACEBOOK ថា​លោក​ នូ​ សុិប កំពុងមាន​ជម្ងឺ​ជាទម្ងន់ឥលូវក្រុម​គ្រួសារ​ បាននិមន្ត​ព្រះសង្ឃ​មកសូត្រ​សាយន័្តតោថែមទៀតផង​ ។
តែការពិត​លោក នូ​ សុិប កំពុង​តែឈរ​ច្រៀង​យ៉ាង​ពិរោះ​រណ្ដំ​ដ៏ដែល​ នៅក្នុង​ភោជនីយដ្ឋាន​ 7ប្រាយ2​ យប់ថ្ងៃ​អាទិត្យ​ទី​១៨ខែវិច្ឆិកា​ឆ្នាំ​២០១៨នេះ​ ព្រម​ទាំង​មាន​មហាជន​ជាច្រើន​កុះករ​កំពុងតែ​ទស្សនា​ផង​ » ៕
សហការី KBN